ដើមខែមីនានេះ ភ្លៀងកក់ខែអាចធ្លាក់តិចតួចនៅខេត្តជាប់មាត់សមុទ្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ មីនា ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ អាចនឹងមានភ្លៀងកក់ខែតិចតួច នៅខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តកោះកុង។
ចំពោះសីតុណ្ហភាពអប្បបរមា មានពី២៣ដល់២៥អង្សារសេ ចំណែកអតិបរមា មានពី៣២ដល់៣៤អង្សាសេ៕