លោក Kofi Annan ​លាលែង​ពី​តំណែង​ពី​បេសកកម្ម​រក​សន្ដិ​ភាព​ឲ្យ​ប្រទេស​ស៊ីរី

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon បានទទួលយកការលាចេញពី តំណែង របស់លោក Kofi Annan ទាំងសោកស្តាយ យ៉ាងជ្រាលជ្រៅ។
 លោក Kofi Annan នៅថ្ងៃទី២សីហានេះ បានលាលែងពីតំណែងជាបេសកជនពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកលើការរកសន្ដិភាពឲ្យប្រទេសស៊ីរី។ លោកបានទទួលមុខងារនេះ តាំងពីចុងខែកុម្ភៈឆ្នាំនេះ។

ការលាលែងពីតំណែងរបស់លោក Kofi Annan ធ្វើឲ្យមានការលើកឡើងថា ដំណើរការនៃការ រកដំណោះ ស្រាយរកសន្ដិភាពនៅស៊ីរីកំពុងតែបរាជ័យ។

លោក Ban Ki-moon កំពុងតែពិភាក្សាជាមួយសម្ពន្ធរបស់អារ៉ាប់ដើម្បីរកមនុស្សឡើងកាន់ តំណែង ជំនួស លោក Kofi Annan ដើម្បីបន្តកិច្ចប្រឹងប្រែងរកសន្ដិភាពនៅស៊ីរី៕ (Radio Australia)

Related Articles

Back to top button
Close
Close