រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌មា​ន​​ទទួលយ​ក​​បុរស​​ពិការ​​ម្នា​ក់​ចូល​​បំរើ​ការងារ​​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៤ កុម្ភៈ ២០១៧) ​៖ តាម​ការចុះផ្សាយ​របស់ Fresh News  បាន​ឲ្យ​ដឹង​ថា ​បុរស​ពិការ​ម្នាក់​ដែល​ទទួលបាន​សញ្ញាប័ត្រ​ពី សាកលវិទ្យាល័យ អន្តរជាតិ​ភ្នំពេញ (PPIU) កាលពីពេលថ្មីៗនេះត្រូវបាន​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ទទួលយក​ឲ្យ​ចូល​បំរើ​ការងារ​នៅ​ក្រសួង​ព័ត៌មាន ។ ​

Fresh News បាន​បញ្ជាក់ថា ការប្រកាស​របស់​រដ្ឋ​មន្ត្រី ខៀវ កាញារីទ្ធ បាន​ធ្វើឡើង​ក្រោយពី​មិត្តភក្តិ​ជនពិការ​រូប​នោះបាន​បង្ហោះ​សារ​មួយ​នៅលើ Facebook សរសើរ​ដល់ បុរស​ពិការ​នោះ​ថា ជា​មនុស្ស​ល្អ ខិតខំ​ប្រឹងប្រែង និង​មាន​សមត្ថភាព​ពិតប្រាកដ​ផ្នែក IT៕

1

 

Related Articles

Back to top button
Close
Close