ផ្ទុះ​ជម្លោះ​​នៅ​​មុខ​​​តុលា​​ការ​ ​មុន​​ពេល​​ប្រកាស​​សាលក្រម​​ផ្តន្ទា​ទោស ​លោក​ស្រី ​ទេព​ វ​ន្នី​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ កុម្ភៈ ២០១៧) ៖  មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ និង​ក្រុម​អ្នក​មក​គាំទ្រ​លោកស្រី ទេព វ​ន្នី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ មុន​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោកស្រី ទេព វ​ន្នី  ដោយ​ត្រូវ​អាជ្ញាធរ​​​ចាប់​អូស​អ្នក​ដែល​ចង់​​បង្ក​ភាព​​រញ៉េរញ៉ៃ​នោះ​ចេញ​វិញ​ ។

ប្រភព​ឱ្យ​ដឹង​ថា ចំពោះ​អ្នកគាំទ្រ​លោកស្រី​ទេព វ​ន្នី ដែល​ឈរ​នៅ​មុខ​សាលាដំបូង​នោះ គឺ​មាន​ក្រុម​បឹង​កក់​, បឹង​កក់​ចាកចេញ​ផ្លូវ​រថភ្លើង​, បុរី​កីឡា និង​ជ្រោយចង្វា​។​ល​។

គួរ​បញ្ជាក់​ផង​ដែរ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ឡុ​ង កេស​ភិ​រម្យ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ត​ន្តា​ទោស​​សកម្មជន​ដីធ្លី​បឹង​កក់ លោកស្រី ទេព វ​ន្នី ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​កន្លះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត នៅ​ក្បែរ​វិមាន​ឯករាជ្យ សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​១៣ មីនា ២០១៣ តាម​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ៕

3

 

 

Related Articles

Back to top button
Close
Close