អាជ្ញា​ធរ​អន្តោប្រវេសន៍​អូស្រ្តាលី​ចាប់​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៣​នាក់​ធ្វើ​ការ​ខុស​ច្បាប់

ក្រសួងអន្តោប្រវេសន៍អូស្រ្តាលី បានឃុំខ្លួនមនុស្ស១៣នាក់ មកពីប្រទេសម៉ាឡេស៊ី ដែលគេសង្ស័យថា ជាកម្មករធ្វើការខុសច្បាប់នៅតាមកសិដ្ឋាន។

ស្រ្តីអ្នកនាំពាក្យម្នាក់របស់ក្រសួងនេះ និយាយថា ក្នុងចំណោមជនទាំងនោះមានមនុស្សប្រុស៩នាក់និង ស្រី៤នាក់ ដែលបានត្រូវគេចាប់ខ្លួនខណៈកំពុងតែធ្វើការក្រៀវដំណាំឈើហូមផ្លែនៅក្នុងភាគពាយព្យនៃរដ្ឋវិចតូរីយ៉ា។

ជនទាំងអស់សុទ្ធតែបានស្នាក់នៅក្នុងប្រទេសអូស្រ្តាលីហួសពេលទិដ្ឋាការកំណត់។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា អាជ្ញាធរកំពុងតែរៀបចំបែបបទដើម្បីបញ្ជូនពួកគេឲ្យទៅប្រទេសដើមវិញ៕

(Radio Australia)

Related Articles

Back to top button
Close
Close