​១៤​នាក់​ស្លាប់​​ក្នុង​​ហេតុការណ៍​​រថ​យន្ត​ក្រុង​​បុក​​បង្គោល​​ភ្លើង​​

សារព័ត៌មាន​ Cambodia News/

ម៉ានីល (២២ កុម្ភៈ ២០១៧) ​៖ ​អាជ្ញាធរ​ហ្វីលីពីន​បាន​និយាយ យ៉ាងហោចណាស់​និស្សិត​មហាវិទ្យាល័យ​១៣​នាក់ និង​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់​បាន​ស្លាប់ ខណៈដែល​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​នៅពេល​រថយន្តក្រុង​នោះ បុក​ទៅនឹង​បង្គោល​ភ្លើង នៅ​តំបន់ភ្នំ​មួយ ក្នុងប្រទេស​ហ្វីលីពីន​។ នេះ​ដោយ​យោងតាម ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

អាជ្ញាធរ​​​បន្តថា រថយន្តក្រុង​នោះបាន​ដឹក​និស្សិត​ជំទង់ៗ​ជាង ៥០​នាក់ និង​គ្រូបង្រៀន​ម្នាក់ ធ្វើដំណើរ​កម្សាន្ត នៅពេល​អ្នកបើក​បរបាន​បាត់បង់​ម្ចាស់ការ អំឡុងពេល​បើកបរ​លើ​ផ្លូវ​តាម​ចង្កេះភ្នំ នៅ​តំបន់​តា​ណាយ​។​

​ប៉ូលិស​ហ្វីលីពីន​បាន​និយាយថា និស្សិត​១០​នាក់ បាន​ស្លាប់​នៅនឹងកន្លែង ខណៈ​និស្សិត ៤​នាក់​ទៀត ក្នុងនោះ​មាន​ទាំង​អ្នកបើកបរ​ផងដែរ បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​។ ចំណែក​និស្សិត​ជិត ៤០​នាក់​ទៀត បាន​រងរបួស​ធ្ងន់ធ្ង​រ ដែល​ត្រូវការ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ធំ​៕

4

 

Related Articles

Back to top button
Close
Close