កម្ពុជាអាចនឹងមានភ្លៀងកក់ខែ ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៣-២៥ ខែកុម្ភៈ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ កុម្ភៈ ២០១៧) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ បានចេញការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ដោយថា ចាប់ពីថ្ងៃទី ២១-២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ជ្រលងសម្ពាធខ្ពស់និងខ្យល់មូសុងឦសានខ្សោយកំពុងគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពអាកាសធាតុដូច្នេះនាំអោយព្រះរាជាណាចក្រកម្ពុជាមានអាកាសធាតុលើងក្តៅបន្តិច គឺសីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ និងអតិបរមាមានពី៣២-៣៤អង្សាសេ។
ការព្យាករណ៍បានប្រាប់ទៀងតថា ចាប់ពីថ្ងៃទី ២៣-២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកម្ពុជា អាចនឹងមានភ្លៀងកក់ខែក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដូចនេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ រួសរាន់ប្រមូលកសិផលទុកដាក់ឲ្យបានទាន់ពេលវេលា៕