ដាក់ជណ្ដើរឡើងកាត់ចម្រឹងបង្អួចចូលចាប់រំលោភ ខណៈកំពុងដេកលក់
សារព័ត៌មាន Cambodia News/
ព្រៃវែង (១៥ កុម្ភៈ ២០១៧) ៖ បុរសម្នាក់ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះស្រែកផ្អើលឆោឡោដេញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យរូបនេះដាក់ជណ្ដើរឡើងកាត់ចម្រឹងបង្អួចចូលចាប់រំលោភក្មេងស្រីរងគ្រោះ ខណៈពេលកំពុងដេកលង់លក់។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅឃុំស្ពឺ«ក» ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទុយ មាស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ យ.ស.ណ អាយុ១៤ឆ្នាំ។ ប្រភពបន្តថា នៅយប់ថ្ងៃកើតហេតុជនសង្ស័យបានដាក់ជណ្ដើរឡើងទៅកាត់ចម្រឹងបង្អួច រួចលបចូលទៅធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ប៉ុន្តែសំណាងល្អ ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវឪពុកម្តាយនាងដឹងស្រែកផ្អើលឆោឡោ ហើយដេញចាប់ជនសង្ស័យបានយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕