​​ក្រសួង​​អប់រំ​ គ្រោង​ប្រើ​ប្រព័ន្ធ​ទំនើប​យក​វត្ត​មាន​សិស្ស​​តាម​សាលា

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៤ កុម្ភៈ ២០១៧) ៖ ឯកឧត្ដម ហង់ ជួន​ណា​រ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ថ្លែង​ថា ដើម្បី​គ្រប់គ្រង​វត្ត​មាន​សិស្ស​ក្នុង​ថ្នាក់​ឱ្យ​បាន​ល្អ ក្រសួង​នឹង​ដាក់​វិធានការ​​យក​វត្ត​មាន​សិស្ស​តាម​រយៈ​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ នា​ថ្ងៃ​អនាគត​។ នេះ​បើ​តាម​ការ​​​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ប្រព័ន្ធ​សិក្សា​តាម​អ៊ីន​ធឺ​ណេត​សម្រាប់​សិស្ស​ថ្នាក់​ទី ១២ ​កាល​ពី​ថ្មីៗ​នេះ។

 ឯកឧត្ដម​បាន​ បន្ត​ទៀត​ថា កន្លង​មក​ក្រសួង​អប់រំ បាន​សាកល្បង​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​រួច​មក​ហើយ ទៅ​លើ​សាលា ២៥០ ប៉ុន្តែ​ឯក​ឧត្ដម​មិន​បាន​បញ្ជាក់​ថា​សាលា​ណា​ខ្លះ​ទេ​។ ​លោក​លើក​ឡើង​ថា កន្លង​មក​តែង​មាន​បញ្ហា​វត្តមាន​សិស្ស​ក្នុង​ថ្នាក់ ដោយ​សិស្ស​ខ្លះ​ចេញ​តែ​ពី​ផ្ទះ​ប៉ុន្តែ​ពុំ​មាន​វត្តមាន​ក្នុង​ថ្នាក់​នោះ​ទេ។ ​ដូច្នេះ​ហើយ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​​កុំព្យូទ័រ​យក​វត្ត​មាន​សិស្ស​នេះ អាច​ជួយឱ្យ​គ្រប់គ្រង​វត្តមានបាន​ល្អ​។

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា ​សិស្ស​ដែល​មក​រៀន​នឹង​ត្រូវ (Check in) តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ បន្ទាប់​មក​រាល់​ទិន្នន័យ​ទាំង​អស់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កុំព្យូទ័រ ​ទាំង​ពេល​សិស្ស​មក​រៀន និង​ពេល​ចេញ​ទៅ​ផ្ទះ​។ ​ប៉ុន្តែ​ឯកឧត្ដម​មិន​ទាន់​បញ្ជាក់​ថា ​ត្រូវ​ស្កេន​មេដៃ ឬ​ក៏​ឆូត​កាត​នៅ​ឡើយ​ទេ​ កំពុង​សិក្សា​នៅ​ឡើយ​៕

g

 

Related Articles

Back to top button
Close
Close