សម្តេចតេជោអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៅខេត្តព្រៃវែង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ កុម្ភៈ ២០១៧) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-ក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា «ប្រទេសមានសុខសន្តិភាព និងមានផ្លូវ ស្ពានល្អងាយស្រួលបែបនេះ។ខ្ញុំឃើញប្រជាជនធ្វើដំណើរតាមដងផ្លូវដោយគ្មានការភ័យខ្លាចទោះបីមិនទាន់ភ្លឺក៏ដោយ។ខេត្តព្រៃវែង និងខេត្តស្វាយរៀងមុនពេលមានស្ពានព្រែកតាមាក់ និងស្ពានអ្នកលឿងហាក់នៅសែនឆ្ងាយដែលត្រូវឆ្លងសាឡាងឬទូកដដោយលំបាក តែពេលនេះត្រូវឆ្លងស្ពានដោយងាយស្រួល»។
មុនពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់-ក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តព្រៃវែង សម្តេចតេជោ ហ៊ុន សែន បានចុះពិនិត្យមើលសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមត្រូវដោះស្រាយ។
សម្តេចតេជោបញ្ជាក់ថា «ខ្ញុំមិនភ្លេចនឹងទៅសួរសុខទុក្ខចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលាខ្លះតាមលទ្ធភាពពេលវេលាដែលអាចធ្វើទៅបាន។សូមអធ្យាស្រ័យពីលោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗសិស្សានុសិស្សនៃសាលានានាដែលខ្ញុំមិនទាន់បានទៅដល់»៕