សម្តេច​តេ​ជោ​ ស្រក់​​ទឹក​ភ្នែក​​ចំពោះ​​ការ​​បាត់​បង់​ លោក​ ម៉ា ​សេរី​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៨ កុម្ភៈ ២០១៧) ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​អ្នក​អត្ថាធិប្បាយ​កីឡា​ដ៍​ល្បីល្បាញ លោក ម៉ា សេរី ជា​មិត្ត​ភ័ក្តិ និង​ថា​ការ​បាត់​បង់ជីវិត​អ្នកគ្រប់គ្រង​ផ្នែក​កីឡា​របស់​ស្ថានីយ៍ទូរទស្សន៍ CTN CNC រូប​នេះ គឺ​បាត់​ដៃគូ​ដែល​តែង​ហៅរក​សួរនាំ​ពី​បញ្ហា​កីឡា ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា «​ក្រៅពី​សារ​រំលែក​ទុក្ខ​ខ្ញុំ​គ្មាន​ពាក្យអ្វី​ក្រៅពី​ពាក្យ​ថា​លា​ហើយ​ជាមួយ​ទឹកភ្នែក​ដើម្បី​ជូន​ដំណើរ​នោះ​ឡើយ​។​» ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​ឆ្លង​ឆ្លើយ​គ្នា​តាម​line​ជាមួយ​លោក ម៉ា សេរី មុន​ពេល លោក ម៉ា សេរី ទទួលមរណភាព ។

គួរ​បញ្ជាក់​ថា លោក ម៉ា សេរី បាន​ទទួលមរណភាព​ដោយសារ​ជំងឺមហារីក​ថ្លើម នៅ​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភៈ ២០១៧ នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​អូរ​បែក​ក្អម ក្បែរ​ទីស្នាក់ការ​កាកបាទក្រហមកម្ពុជា ៕

Capture

 

Related Articles

Back to top button
Close
Close