កុល ​ដា​វី​ អា​និក​ជន​ខ្មែរ​នៅ​កា​ណា​ដា​សុំ​ធ្វើ​កូន​ធម៌​

តារា​សម្តែង​ដែល​ចូល​ចិត្ត​បង្អួត​សម្រស់​ដើម​ទ្រូង ​នាង ​កុល ​ដាវី​ បាន​វិល​មក​កាន់ប្រទេស​កម្ពុជា​វិញកា​លពី​ពេល​ថ្មីៗ​នេះ ​បន្ទាប់​ពី​នាង​បាន​ចេញ​ទៅស​ម្តែង​នៅក្នុ​ងប្រ​ទេស​កាណាដារ​យះពេ​លជា​ង២​ខែ។​ការ​វិល​ត្រឡប់​មក​កាន់​ទឹក​ដីកំ​ណើត​វិញ​នាង​បាន​អះអា​ងថា​ ទទួល​បាន​ជោគ​ជ័យ​លើស​ពី​ការ​ស្មានក្នុ​ងនោះ​ក៍មា​នអានិ​កជន​ខ្មែរដែ​លរ​ស់នៅទី​នោះបាន​សុំនា​ងធ្វើ​ជាកូ​នធ​ម៌ថែ​មទៀ​តផ​ង។​

HN70ចា​ត់ទុ​កថា​ នេះជា​ជោគជ័​យលើ​កទី​១ហើ​យស​ម្រាប់តា​រាសម្តែ​ងស៊ិ​ចស៊ី​រូបនេះ​ក្នុង​ការចេ​ញស​ម្តែង​នៅក្នុ​ងទឹ​កដី​ដ៏ទា​ន់ស​ម័យ​មួយ​នេះ ​ដោយសា​រប​ងប្អូ​នខ្មែ​រដែ​លរ​ស់នៅ​ទីនោះ​គឺ​មា​នកា​រគាំ​ទ្រនា​ងយ៉ា​ងខ្លាំ​ង។​ មិន​ត្រឹម​តែអួ​តពី​ភាពជោ​គជ័​យនៃ​ការ​សម្តែង​ប៉ុណ្ណោះទេ​ តារា​សម្តែង​ដែល​មាន​ដើម​ទ្រូងស៊ិ​ចស៊ី​រូបនេះ​ក៍បា​នឲ្យដឹ​ងដែរ​ថា ​បងប្អូ​នខ្មែ​រនៅទី​នោះមួយ​ចំនួន​បាន​សុំនា​ងធ្វើជា​កូនធ​ម៌ ខ​ណះពេ​លដែល​មាន​បុរស​មួយចំ​នួនទៀ​តបា​នសុំស្នេ​ហ៍ពីនា​ងផង​ដែរតែ​នាងមិ​នបា​នចាប់​អារម្ម​ណ៍ឡើយ​។

នា​ងបញ្ជា​ក់ថា​ បង​ប្អូនខ្មែ​រ​នៅទី​នោះគឺមា​នការ​គាំទ្រយ៉ា​ងខ្លាំង​សម្រា​ប់តា​រាខ្មែរ​យើង​ដែលបា​នស​ម្តែង​នៅទី​នោះ ​ដោយ​ពួក​គាត់​មាន​ការរា​ប់អា​ន និ​ងចូល​ចិត្ត​នាង​ក្នុង​ពេលដែ​លនា​ងចេ​ញស​ម្តែង​ម្តង​ៗ។​ នា​ងប​ន្ថែ​ម​ថា ​បង​ប្អូនខ្មែ​រនៅ​ទីនោះ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើ​លនៅ​ពេលដែ​លពួ​កគា​ត់ដឹ​ងថា​នាងគឺ​ជាតា​រាស​ម្តែង​ ប៉ុ​ន្តែនា​ងក៏​អាចច្រៀ​ងបាន​ដែរ​នោះ។​

នាង​បញ្ជាក់​ថា ​ក្នុង​នាម​ជាតា​រាម្នា​ក់កុ​ល ​ដាវី​ ទទួល​ស្គាល់ថា​ នៅ​ក្នុង​ទឹក​ដីដ៏​ស៊ីវិ​ល័យមួ​យនេះ​នាង​មិន​អាច​ជៀស​ផុត​ពី​កន្លង់​ទាំង​ពួងដែ​លមា​នបំ​ណង​មក​សុំស្នេ​ហ៍លើ​រូប​នាង​ឡើយ ​តែនា​ងមិ​នចា​ប់អា​រម្មណ៍​ឡើយ ​ព្រោះនា​ងគិ​តតែ​ធ្វើយ៉ា​ងណា​សម្តែ​ងឲ្យ​បាន​ល្អ ​និង​ផ្តល់​ការ​រីក​រាយ​ដល់​បង​ប្អូន​ខ្មែរ​នៅទី​នោះដែ​លពួ​កគា​ត់បា​នគាំ​ទ្រ និ​​ងច​​ង់បានយើ​ងសម្តែ​ងនៅ​ទីនោះ។​ ពួកគា​ត់ម្នាក់​ៗសុ​ទ្ធតែ​ស្រលា​ញ់និ​ងរា​ប់អាន​នាង ​និងមា​នអ្នក​ខ្លះសុំនា​ងធ្វើ​ជាកូន​ធម៌ទៀ​តផង​។​

នាង​ទទួ​លស្គា​ល់ថា ​ការស​ម្តែងរ​បស់នា​ងទទួ​លបាន​ជោគជ័​យនៅក្នុ​ងប្រទេ​សកាណា​ដានាពេ​លនេះក៍​ជាការ​រួមចំ​ណែករ​បស់តា​រាចម្រៀ​ងលោក​ សុខ​ រក្សា​ ផង​ដែរព្រោះ​តារា​ចម្រៀង​រូបនេះ​គឺជា​អ្នកច​ម្រៀងផ​ង និ​ងអាច​លេងភ្លេ​ងផង​។

ដោ​យសារ​ការជោ​គជ័​យនិង​មានកា​រគាំទ្រ​នេះ កុ​ល ​ដាវី ​អះអាង​ថា ​ទស្សនិ​កខ្មែ​រនៅ​ទីនោះក៍​បាន​សំណូ​មពរ​ឲ្យនា​ងមក​សម្តែង​ជាថ្មីម្ត​ងទៀត​នៅទីនោះ​ទៀតផ​ង៕ ​

ដោយ៖ ស.រ

HN40

HN80HN60HN90

Related Articles

Back to top button
Close
Close