១សប្តាហ៍ប៉ុណ្ណោះជំងឺគ្រុនឈាមសម្លាប់កុមារកម្ពុជា៧នាក់
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្របានឲ្យដឹងថា គ្រាន់តែរយៈពេល ១សប្តាហ៌ប៉ុណ្ណោះ ជំងឺគ្រុនឈាមបានសម្លាប់ កុមារ កម្ពុជា៧នាក់បន្ថែមទៀតដែលចំនួននេះធ្វើឲ្យតួរកលេខកើនឡើងជាលំដាប់ ពី៦៤នាក់ក្នុងសប្តាហ៍ទី ២៨ ដល់៧១នាក់ក្នុងសប្តាហ៍ទី២៩ដើមឆ្នាំ២០១២។
ក្នុងរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្រ បានឲ្យដឹងបន្តែមថា ក្នុង ២៩សប្ដាហ៌ ដើមឆ្នាំ ២០១២ ចំនួនករណីគ្រុនឈាមចូលសំរាកព្យាបាល សេវាសាធារណៈ ១៩,៨៨៦នាក់ក្នុង នោះ ស្លាប់៧១នាក់ ដែលមាន(អត្រាស្លាប់ ០,៣៦ភាគរយ)។ ករណីឈឺកើន២១៩ភាគរយ បើប្រៀបធៀបឆ្នាំ ២០១១ មានករណីឈឺចំនួន៦២៩៨នាក់ ក្នុងនោះ ០,៤៩ភាគរយ ដែលមាន៣១នាក់ស្លាប់។
របាយការណ៍បានបញ្ជាក់ថា កំណើន ២១៦ភាគរយ ដែលប្រៀបធៀប ២៦សបា្ដហ៌ឆ្នាំ២០១១-២០១២ នេះ មិនខ្លាំងដូច ១៩សបា្ដហ៏២០១១-២០១២ទេ ដែលកាលណោះកើន ៣៩៣ភាគរយ។ដើមឆ្នាំ ២០០៧ មាន ករណីឈឺ ២៦,០៨៩នាក់ នឹងស្លាប់ ២៩៦នាក់ ដែលមានអត្រាស្លាប់ ១,១៣ភាគរយក្នុង ២៩សប្ដាហ៌ ដូចគ្នា។ ចំណុចល្អគឺអត្រាស្លាប់ក្នុងអ្នកជំងឺ ១០០នាក់ ឆ្នាំ២០១២ ទាបជាងឆ្នាំ ២០០៧ យ៉ាងច្រើន ។
ដោយទ្បែកថ្មីៗនេះចំនួន ករណីឈឺប្រចាំសប្ដាហ៌បានថយក្នុង៣ សបា្ដហ៏ហើយ គឺពី ២៣៦៥ករណី នាសប្ដាហ៏ទី២៦ មកនៅ ១៨០៨នាសប្ដាហ៏ទី២៩។ យ៉ាងណាក៏ដោយ មាតាបិតាបន្ដប្រុងប្រយ័ត្ន ថែរក្សាការពារកូន បន្ដទៀតព្រោះបើតាមការសង្កេត បទពិសោធន៍ កន្លងមក លុះត្រាតែដល់សប្ដាហ៏ ទី៣០-៣១ទើបករណីឈឺចាប់ផ្ដើមថយចុះមែនទែន៕