ការប្រើប្រាស់ទឹកអប់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព
សារព័ត៌មាន Cambodia News/
សុខភាព (០១ កុម្ភៈ ២០១៧) ៖ សព្វថ្ងៃនេះទឹកអប់ត្រូវបានគេនិយមប្រើប្រាស់យ៉ាងខ្លាំង ហើយវាត្រូវបានគេប្រើប្រាស់ស្ទើរតែនៅគ្រប់ទីកន្លែងគឺចាប់ពី បន្ទប់ទឹក បន្ទប់ដេក ក្នុងរថយន្ត និងនៅលើសម្លៀកបំពាក់ v cប៉ុន្តែ ផលប៉ះពាល់ដ៏ខ្លាំងរបស់វាលើបញ្ហាសុខភាពនោះ គឺមានមនុស្សមិនច្រើនដែលដឹងពីផលប៉ះពាលសុខភាពពីការប្រើប្រាស់ ទឹកអប់នោះទេ។
កាលពីពេលថ្មីៗនេះមានអះអាងថា ផលិតផលទឹកអប់ធ្វើអោយប៉ះពាល់ដល់សុខភាព ដោយបង្កអោយមានបញ្ហាជាច្រើនដូចជា ប្រតិកម្មស្បែក ពិបាកដកដង្ហើម ឈឺក្បាល និងធ្វើអោយចុះខ្សោយផ្លូវភេទជាដើម។
ក្រុមអ្នកជំនាញ ផែ្នកសុខភាព និយាយថាជិត១ភាគ៣នៃចំនួនមនុស្សទទួលរងផលប៉ះពាល់សុខភាពខ្លាំងពី ក្លិនទឹកអប់ ហើយបញ្ហាដ៏ធំនោះគឺវាធ្វើអោយស្បែកមានប្រតិកម្មទៅជាកន្ទួល ក្រហមតូចៗនៅលើស្បែក៕