ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​នឹង​ដំឡើង​ថ្លៃចាប់ពីថ្ងៃនេះ

សារព័ត៌មាន​ Cambodia News/

សៀមរាប (០១ កុម្ភៈ ២០១៧) ៖ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះតទៅ តម្លៃ​ប័ណ្ណ​ចូល​ទស្សនារ​មណីយ​ដ្ឋាន​តំបន់​អង្គរ​នឹង​តំឡើងថ្លៃ ដោយតម្លៃប័ណ្ណត្រូវបានបែងចែកជា៣ប្រភេទ៖ ១. ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ២. ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ និង៣. ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មាន​តម្លៃ​៧២ដុល្លារ និងមានសុពលភាព០១ខែ។

ចំពោះថវិការ ដែលបានពីការលក់ប័ណ្ណក្នុងមួយសន្លឹកនឹងត្រូវដក២ដុល្លារ ដើម្បីចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ទុក​សម្រាប់​ជួយ​សង្គ្រោះកុមារក្រីក្រ៕

4

 

Related Articles

Back to top button
Close
Close