ក្រសួងមហាផ្ទៃគ្រោងនឹងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអគ្គិភ័យ
ដោយ៖ ហេង នាង
Cambodia news
មួយរយៈនេះខណៈដែលការឆេះផ្ទះមានអត្រាកើនឡើងគួរឲ្យកត់សម្គាល់ក្រុមមន្ត្រីបាននិយាយថា ពេលនេះក្រសួងមហាផ្ទៃកំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអគ្គិភ័យ។
កាលពីម្សិលមិញអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានថ្លែងប្រាប់ក្រុមអ្នក រាយការណ៏ព័ត៌មានថា ច្បាប់នោះនឹងតម្រូវឲ្យគ្រប់អាជីវកម្មនិងប្រជាពលរដ្ឋចាំបាច់ត្រូវបំពាក់បំពង់ ពន្លត់អគ្គិសភ័យគ្រប់ៗគ្នា ហើយអគារខ្ពស់ៗត្រូវតែមានច្រកអាសន្ន ដើម្បីរត់គេចចេញនៅពេលអគ្គិ ភ័យកើតឡើង ។
ទោះបីយ៉ាងណាក៏ដោយជាមួយមធ្យោបាយពន្លត់អគ្គិភ័យរបស់រដ្ឋពេលខ្លះមិនអាចគ្រប់គ្រងបញ្ហាអគ្គិភ័យបាន មជ្ឈដ្ឋានប្រជាពលរដ្ឋខ្លះបានរិៈគន់ថា ក្រុមមន្ត្រីពន្លត់អគ្គិភ័យបានឆ្លៀតប្រព្រឹត្តអំពើពុក រលួយពេលដែលពលរដ្ឋកំពុងរងគ្រោះដោយភ្លើងឆេះផ្ទះ ហើយមន្រ្តីមួយចំនួនបានដើរគោះទារលុយ ប្រចាំខែ ដោយសំអាងលេសត្រួតពិនិត្យបំពង់អគ្គិភ័យ ៕