សម្ដេច​​តេ​ជោ ​ទទួល​បាន​​ពាន​រង្វាន់ ​ប្រធាន​​អូឡាំ​ពិក​​អន្តរ​ជាតិ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៥ មករា ២០១៧) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទទួលបាន​ពានរង្វាន់ «​ប្រធាន​អូឡាំពិក​អន្តរជាតិ​» ដែល​នឹង​ត្រូវ​ប្រគល់ជូន​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​ខាងនេះ នៅ​វិមាន​សន្តិភាព​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ឈ្មោះថា Olympics Council of Asia បានចេញ​ផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់ខ្លួន​។​

បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ការទទួលបាន​ពាន​ដ៏​វិសេស​ថ្លៃថ្លា​នេះ ដោយសារតែការយកចិត្តទុកដាក់ខិតខំ​ប្រឹងប្រែង ឧបត្ថម្ភ​គាំទ្រដល់​វិស័យ​កីឡា​នៅ​កម្ពុជា ក៏ដូចជា​ជួយ​គាំទ្រ​ដល់​ចលនា​អូឡាំពិក ឆ្ពោះទៅរក​ការកសាង​ពិភពលោក​មួយ ប្រកបដោយ​សន្តិភាព និង​ល្អប្រសើរ​តាមរយៈ​កីឡា និង​ឧ​ត្ត​ម​គតិ​អូឡាំពិក​៕

1

Related Articles

Back to top button
Close
Close