ក្រសួង​​ព័ត៌​មាន​​បញ្ជា​​ឲ្យ​​បិទ​​កម្មវិធី ​ABC 3 ​ស្ព្រី​ង ​របស់​​អាចារ្យ​អេ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ(២៥ មករា ២០១៧) ៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចេញ​​លិខិត​បង្គាប់​ឱ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បញ្ឈប់​ការ​ជួល​ម៉ោង​ឱ្យ​ស្ថានីយ៍​វិទ្យុ ABC របស់​អាចារ្យ​អេ ក្នុង​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​« ABC 3 ស្ព្រី​ង »​។ នេះ​បើ​យោង​តាម​លិខិត​របស់​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែមករា​  ឆ្នាំ​២០១៧។

ការ​សម្រេច​បិទ​កម្មវិធី ABC 3 ស្ព្រី​ង ដែល​ជួល​ម៉ោង​ផ្សាយ​ពី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​នេះ ក្រសួង​ព័ត៌មាន​ពន្យល់​ថា ៖ កន្លង​មក ក្រសួង​ព័ត៌មាន​បាន​ឯកភាព​អនុញ្ញាត​ឱ្យធ្វើ​កិច្ច​សហការ​​រ​ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM107.50MHz ក្នុង​ការ​ផលិតកម្ម​វិធី​ចម្រុះ ដើម្បី​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ រយៈពេល​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ម៉ោង​៦:០០​នាទី​ដល់​ម៉ោង​៩:០០​នាទី​ព្រឹក ប៉ុន្តែ​បន្ទាប់​ពី​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ បាន​ដំណើរការ​ផ្សាយ​កម្មវិធី​នេះ​មួយ​រយៈពេល​ខ្លី​កន្លង​មក បាន​កើត​មាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​ជា​ច្រើន​ធ្វើការ​រិះគន់​ទៅ​លើ​ពិធីករ​-​ពិធី​ការិនី​កម្មវិធី​ចម្រុះ ABC 3 Spring ដែល​បាន​ប្រព្រឹត្តិ​នូវ​អំពើ​ពុំគួរ​គប្បី ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការ​ប្រើ​ពាក្យ​សម្តី​ខ្វះ​សីលធម៌ វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន និង​បាន​ប្រមាថ​មើលងាយ​អ្នក​ស្តាប់ ក៏​ដូច​ជា​ទស្សនិកជន​ក្នុង​ពេល​កំពុង​បំពេញភារកិច្ច​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពិធីករ​-​ពិធី​ការិនី​ផ្សេង​ទៀត ។

ដើម្បី​បញ្ចប់​នូវ​ប្រតិកម្ម​ពី​សំណាក់​មហាជន និង​ភាព​អសកម្ម​ទាំងឡាយ​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​មកនេះ ក្រសួង​ព័ត៌មាន​តម្រូវ​ឱ្យ​បញ្ឈប់​កិច្ចសហការ​ផលិតកម្ម​វិធី​ផ្សាយ​រវាង​ស្ថានីយ៍​វិទ្យុ​-​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រាជធានី​ភ្នំពេញ ជាមួយ​ស្ថានីយ​វិទ្យុ ABC កម្ពុជា FM107.50 MHz ជា​បន្ទាន់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕

6២

Related Articles

Back to top button
Close
Close