​តំណែង​ជា​​ប្រធាន​​តំណាង​​ភាគ​តិច​​នៅ​​ក្នុង​​សភា ​លោក​ កឹ​ម​ សុខា ​នឹង​​អស់​​តួនាទី​​នៅ​​ថ្ងៃ​​៣១ ​មក​​រា​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៤ មករា ២០១៧) ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​ដាក់​បញ្ចូល​របៀបវារៈ​វិសោធន​កម្មបទ​បញ្ហា​ផ្ទៃក្នុង​រដ្ឋសភា​ប្រការ​៤៨​ថ្មី​(​បី​) នៅ​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​ពេញអង្គ​នៅ​ថ្ងៃ​ទី​៣១ ខែមករា ខាង​មុខ​នេះ​ដើម្បី​សម្រេច​លុប​តួនាទី​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគច្រើន និង​ភាគតិច​ក្នុង​រដ្ឋសភា ។

ការ​ប្រជុំ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ប្រការ​៤៨​ថ្មី​(​បី​) នឹង​ត្រូវ​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ភាគតិច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។ នេះ​បើ​តាម​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ។

លោក​បញ្ជាក់​ថា «​សមាជិក​អចិន្ត្រៃយ៍​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០​រូប បាន​លើកដៃ​អនុម័ត​សម្រេច​ដាក់​របៀបវារៈ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ប្រការ​៤៨​ថ្មី​(​បី​) ក្នុង​សម័យប្រជុំ​វិសាមញ្ញ​ពេញអង្គ​នៅ​ពេល​ខាង​មុខ​នេះ ។ ដោយសារ​ប្រធាន​គណៈកម្មការ​មួយ​ចំនួន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​ប្រជុំ ដូច្នេះ​តាម​គោលការណ៍​គឺ​អនុប្រធាន​ជំនួស ហើយ​យើង​បាន​ឯកភាព​គ្នា​ដោយ​មតិ​១០​ទល់​មតិ​២ ថា ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​នេះ​» ។

លោក ឈាង វុន ថ្លែង​ទៀត​ថា ក្នុង​បទបញ្ជាផ្ទៃក្នុង​នោះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តូ​ច​ផ្តើម​ឲ្យ​លោក សម រ​ង្ស៊ី មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ក្នុង​យន្តការ​វប្បធម៌​សន្ទនា ដែល​កម្ពុជា​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ជាង​នេះ​យន្តការ​នោះ​ក៏​បាន​លើក​លោក កឹ​ម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា ។ ចំណែក​លោក សម រ​ង្ស៊ី ក៏​ត្រូវធ្វើ​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​តួនាទី​ស្មើ​នាយក​រដ្ឋមន្ត្រី  និង​ធំ​ជាង​លោក កឹ​ម សុខា ។

លោក ឈាង វុន បន្ត​ថា បន្ទាប់​ពី​បង្កើត​យន្តការ​នេះ ទាំង​លោក សម រ​ង្ស៊ី និង​លោក កឹ​ម សុខា មិន​បាន​គោរព​តាម​យន្តការ​នេះ​ទេ ពោល​គឺ​ភាព​ស្មោះត្រង់​ក៏​គ្មាន​ដែរ ។ លោក​ថា មូលហេតុ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​នេះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ចេះ​តែ​យក​តួនាទី​ជា​ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​ភាគតិច​ក្នុង​ការ​ចរចា​ជាមួយ​ប្រធាន​ក្រុម​ភាគច្រើន រឿង លើកលែង​អ្នកទោស​កំពុង​ជាប់​ពន្ធនាគារ  ដែល​ខុស​នឹង​គោលការណ៍​ច្បាប់ ពិសេស​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាចតុលាការ ។ សម្រាប់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អ្វីមួយ មាន​តែ​សមាជិក​សភា​១​ភាគ​៤​នោះ អាច​សុំ​ធ្វើ​វិសោធនកម្ម​បាន​ហើយ ៕

Capture

 

​​

Related Articles

Back to top button
Close
Close