ABC ថាក្រសួងព័ត៌មានកំពុងជាន់ពន្លិច ABC
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មករា ២០១៧) ៖ ក្រោយពេលដែល ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបង្ហោះសារមួយ ទាក់ទងនឹងការបង្រៀនអ្នកអានព័ត៌មាន ពិធីករ ពិធីការនី ទូរទស្សន៍ រហូតធ្វើអោយ ABC ចេញមុខឆ្លើយតបទៅវិញថា ក្រសួងព័ត៌មានកំពុងជាន់ពន្លិច ABC ព្រោះខ្លាចខូចឈ្មោះដែលគេជេរថា ក្រសួងមិនចេះមើល ABC។
ការរិះគន់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្រោយពេល ពិធីការនីមួយរូប ក្នុងកម្មវិធី ABC 3 ស្ព្រីង បញ្ចេញអាកប្បកិរិយា មិនសមរម្យនៅលើកញ្ចក់ទូរទស្សន៍ដែលកំពុងផ្សាយផ្ទាល់ ហើយក្នុងនោះក៍មានការរិះគន់ផ្សេងទៀតពីបងប្អូនមហាជន តែក៍មានការគាំទ្រដូចគ្នាផងដែរ ចំពោះបញ្ហាមួយនេះ៕