រថ​យន្ត​​ដឹក​​កម្មករ​​ក្រឡាប់​​ទាំង​​ព្រឹក ​រង​របួស​​ធ្ងន់​​ស្រាល​ ​៣២​​នាក់​​

សារព័ត៌មាន​ Cambodia News/

កំពង់ស្ពឺ​ (២៣ មករា ២០១៧) ៖ យ៉ាងហោចណាស់​កម្មករ​ក​ម្មា​ការី​ចំនួន​៣២​នាក់ បាន​រងរបួស​ស្រាល ខណៈដែល​រថយន្ត​ដឹក​កម្មករ បាន​ក្រឡាប់​ផ្ងា​ជើង​ទាំង​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កែវ​មុន្នី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង​។​

​លោក​វរៈសេនីយ៍ឯក សាយ សេត ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា   ករណី​រថយន្ត​កូ​រេ​ដឹក​កម្មករ​ក្រឡាប់​ខាងលើនេះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AB-3413 ដោយសារ​បញ្ហា​បច្ចេកទេស​គាំង​ចង្កូតរថយន្ត ខណៈ​រថយន្ត​បង្ក​កំពុង​ជែង​គ្នា​ជាមួយ​រថយន្ត​ផ្សេងទៀត​នោះ ទើប​បណ្តាល​ឲ្យ​វ៉េ​ក្រឡាប់​តែម្តង​។

លោក​បាន​បន្តថា ចំណែក​កម្មករ​រងគ្រោះ​សរុប​មាន​ចំនួន​៣២​នាក់ រួមទាំង​តៃកុង​ឡាន​ម្នាក់ និង​មាន​អ្នករងរបួស​ធ្ងន់​ចំនួន ៦​នាក់​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​៕​

7

Related Articles

Back to top button
Close
Close