សូមកុំភ្ញាក់ផ្អើល នឹងការចល័តសព្វាវុធយោធា ក្នុងរាជធានីភ្នំពេញ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៥ មករា ២០១៧) ៖ នៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧​ នឹងមានការដឹកជញ្ជូនសម្ភារយោធភណ្ឌមួយចំនួន របស់​កង​យោ​ធពល​ខេមរភូមិន្ទ កាត់​តាម​រាជ​ធានី​ភ្នំពេញ ​ចូលទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ហើយ​សម្ភារយោធភណ្ឌនេះ នឹងត្រូវដឹកត្រឡប់ចេញបន្ទាយវិញ នៅវេលាម៉ោង២រំលងអាត្រាធ្រ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧។ នេះ​បើ​យោង​តាម​សេចក្តី​ជួន​ដំ​ណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧​​។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការដឹកជញ្ជូនសម្ភារយោធភណ្ឌទាំងនេះ គឺដើម្បីរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែល​រៀប​ចំ​ដោយ​គណៈ​កម្មាធិ​ការ​ រៀបចំកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងទី៦ ដល់ទី៨ ខែមករា ឆ្នាំ២០១៧។

សេចក្ដីជូនដំណឹងបានបន្តថា សម្ភារយោធភណ្ឌទាំងនោះ រួមមាន៖ រថពាសដែកចំនួន២គ្រឿង និងរថយន្តយោធាចំនួន១៥គ្រឿង ដែល​ដឹក​ជញ្ជូន​ដោយ​កង​ពល​តូច ​អន្តរាគមន៍លេខ៧០ ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៣ ផ្លួវវេងស្រេង មហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងមហាវិថីព្រះសុធារស៕

5

 

Related Articles

Back to top button
Close
Close