នាយកសាលាហៅធ្វើកិច្ចសន្យាផ្តិតមេដៃ ក្រោយពីលត់ជង្គង់សុំស្នេហ៍សិស្សស្រី

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៥ មករា ២០១៧) ៖ វិដេអូ​ប្រវែង១នាទីនិង២​៦វិនាទី បាន​ធ្វើឲ្យអ្នក​និយម​លេងបណ្តាញ​សង្គមហ្វេស​ប៊ុក ធ្វើការរិះគន់​យ៉ាងចាស់​ដៃ ទៅលើ​ទង្វើ​ក្មេង​ប្រុស​ក្នុង​វិដេអូ​នោះ ដែល​បានលត់​ជង្គង់​សុំស្នេហា​ទៅកាន់សិស្ស​ស្រី​ទាំងខ្លួន​នៅក្មេង​ខ្ចី​នៅឡើយ កាល​ពីថ្ងៃអង្គារ៍ ទី០៣មករា។

មិនយូរ​ប៉ុន្មាន​ផង ក៏មានកិច្ច​អន្តរាគមន៍​ពីលោកនាយក​សាលាភ្លាមៗ ដោយ​ហៅ​ក្រុមកូន​សិស្សទាំង​នោះ​មក​អប់រំ និង​ធ្វើកិច្ច​សន្យា​គ្រប់ៗ​គ្នា​ដោយ​មាន​ផ្តិត​ស្នាម​មេដៃ​ហើយ កាល​ពីថ្ងៃទី៤​មករា​នេះ។

នៅ​ក្នុង​កិច្ចសន្យានោះ​បាន​សរសេរថា ក្រុមសិស្សទាំង៦នាក់នោះ បានសារភាពថា វីដេអូដែល​បានបង្ហោះ​កាលពីថ្ងៃទី៣​មករានោះ​គឺគ្រាន់តែ​ជាការ​ថតស​ម្តែងបទ​ចម្រៀង​លេង​ប៉ុណ្ណោះ។

បន្ទាប់​ពីទទួល​ការអប់រំពី​លោកនាយក និង​ក្រុមប្រឹក្សា​វិន័យរួចមក ក្មេង​ទាំង៦នាក់នោះ​បានស​ន្យាថា នឹង​មិន​ប្រព្រឹត្ត​រឿង​មិន​គប្បី ហើយ​មិន​ធ្វើអ្វី​ដោយគ្មាន​ការអនុញ្ញាតិ្ត ហើយ​បង្ករ​បញ្ហាដល់​សាលា​ទៀត​ទេ​៕

3

Related Articles

Back to top button
Close
Close