រដ្ឋមន្ដ្រី​ក្រសួង​​ព័ត៌​មាន​​ប្រតិកម្ម​​នឹង​​សារព័ត៌​មាន​​មួយ ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៣ មករា ២០១៧) ៖ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ពី​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ ដែល​បានដាក់​ចំណងជើង​ថា “​គណបក្សកាន់អំណាច ត្រៀមខ្លួន​សម្រាប់​ការមិន​ជាប់​ជា​មេឃុំ​-​ចៅសង្កាត់​” នោះ​, រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​ប្រតិកម្ម​ដោយសារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​​ខ្លួន​របស់លោក ថា “​តើ​នោះ​ជា​ព័ត៌មាន ឬ​ជាការ​បំពុល​ព័ត៌មាន​?”​។​
​    ​
​លោក​ខៀវ កាញារីទ្ធ បាន​លើកឡើងថា “​ជា​ព័ត៌មាន​ឬ​ជាការ​បំពុល​ព័ត៌មាន​? ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​និយាយថា ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​ណែនាំ​មន្ត្រី​ខ្លួន​ជួយ​រក​កន្លែង​សំរាប់​មេឃុំ ចៅសង្កាត់ ដែល​មិន​ជាប់ឆ្នោត​។ ដូចជា​កំប្លែង​ពេក​ទេ​ដឹង​?​បើ​មិន​ជាប់​ឆ្នោត គឺ​ខ្លួន​គ្មាន​ការគាំទ្រ​របស់​ប្រជាជន​ហើយ ទៅ​ប្រឹង​ទ្រ​អី​ទៀត​? ការណែនាំ គឺ​មេឃុំ ឬ ចៅសង្កាត់​ណា​ដែល​មិន​ឈរ​ជា​បេក្ខជន​ទៀត ក៏ត្រូវ​តែ​ជួយ​ទំនុកបំរុង​គាត់​ជា​ព្រឹទ្ធាចារ្យ​ម្នាក់​នៅក្នុង​ជួរ​បក្ស​ឃុំ​។ ជួយ​ខ្សិ​ប​ប្រាប់​កុំ​ឲ្យ​គេ​ថា​ជា​អ្នក ក្រ​-​សែត នាំ​ខូច​ពូជ​។​”
​    ​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២ ខែមករា  សារព័ត៌មាន​VOD បានចេញ​ផ្សាយ​អត្ថបទ​មួយ ដោយ​ដាក់​ចំណងជើង​ថា​“​គណបក្ស​កាន់​អំ​​ណា​ច​ត្រៀមខ្លួន​សម្រាប់​ការមិន​ជាប់​ជា​មេឃុំ​-​ចៅសង្កាត់​។​ក្នុង​អត្ថបទ​មួយ​នោះ សារព័ត៌មាន​VOD បាន​លើកឡើងថា​គណបក្ស​ប្រជា​ជនកម្ពុជា​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ពង្រឹង​មូលដ្ឋាន​នៃ​ខេត្ត​នីមួយៗ​ត្រូវ «​ទទួលខុសត្រូវ​»​ចំពោះ​មេឃុំ​ឬ​ចៅសង្កាត់​របស់ខ្លួន​ដែល​គណ​​បក្ស​នេះ​ថា មិនបាន​ជាប់​ឈ្មោះ​នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៧៕

1

Related Articles

Back to top button
Close
Close