ធី សុវណ្ណ​ថា ប្រកាស​​ឈប់​​ទាក់​ទង​​ជា​មួយ​​ស្រី ​ចំរើន​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៦ ធ្នូ ២០១៦) ៖ ​តាមរយៈ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង កាលពី​ថ្ងៃទី​២៤ ធ្នូ កញ្ញា​ធី សុវណ្ណ បាន​ប្រកាស​​ជា​សាធារណៈ​ថា នាង​ឈប់​ទាក់ទង​ជាមួយ​​ក្រុម ស្រី ចំរើន និង​ក្រុម ផៃ សុវណ្ណ​រិ​ទ្ធ​…​ហើយ​ខ្ញុំ​បាននិងកំពុង​រៀបចំ​ពាក្យបណ្តឹង​និង​សហ​​ការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន​បុគ្គល​ទាំងនោះ​ពីបទ​ប្រមាទ​និង​ទំលាយ​ឯកសារ​ឯកជន​…”​។

លើសពីនេះ នាង​បាន​បន្ថែមថា “…​ខ្ញុំ​នឹងមិន​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ពួកគេ​និយាយ​នោះទេ​ហើយ​ខ្ញុំ​ក៍​មិនមាន​អ្វីដែល​នឹងត្រូវ​​ពាក់​ព​ន្ធ័​ជាមួយ​ពួកក្រុម​នោះដែរ​…”​។​ ការប្រកាស​ឈប់​ទាក់ទង​ជាមួយ​ក្រុម ស្រី ចំរើន នេះ​បាន​កើតឡើង​ក្រោយពី​រូប​កញ្ញា​កាន់​កាំភ្លើង​ជាមួយ​សារ​គំរាម​ត្រូវបាន​បង្ហោះ​ចូល​​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ចំរើន​។​

​គួររំលឹកថា កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ គឺ​គេ​បាន​ឃើញថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ធី សុវណ្ណ​ថា​លេចចេញ​នូវ​ព័ត៌មាន​មិន​ប្រក្រតី​ជាច្រើន ដែល​ក្នុង​រួមមាន​ការចរចា​ពាក្យសម្ដី​ជាមួយ​តា​ម្នាក់ ដើម្បី​រៀបចំ​ផែនការ​កម្ចាត់​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​, ការ​គំរាម​សម្លាប់​លោក​កឹម សុខា ជាដើម​។ បញ្ហា​ទាំងនេះ ក៏ត្រូវ​បាន​សមី​ខ្លួន​ចេញមុខ​ប្រកាសថា​នោះ​គឺ​មិនមែន​នាង​ជា​​អ្នក​បង្ហោះ​នោះ គឺមាន​ក្រុម​ជនខិលខូច​បន្លំ​គណនី​របស់​នាង​៕

1

Related Articles

Back to top button
Close
Close