ប្រមុខ​រាជរដ្ឋាភិ​បាល​កំពុង​នាំក្រុម​គ្រួសារ​ចូល​រួម​បុណ្យ​សមុទ្រ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៣ ធ្នូ ២០១៦)​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា​នៅព្រឹកនេះ​បាន​ចាកចេញពី​រាជធានី ឆ្ពោះទៅកាន់​ខេត្តព្រះសីហនុ ជាទី​ដែល​រៀប​ចំបុណ្យ​សមុទ្រពីថ្ងៃទី​២៣ ដល់ ថ្ងៃទី​២៥ ខែ ធ្នូ ឆ្នាំ​២០១៦​នេះ ។​

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកតាម​បណ្តាញសង្គមថា នៅថ្ងៃនេះ ខ្ញុំនិងភរិយា បាន​ធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យ​សមុទ្រ​របស់​ប្រទេសកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣-២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហនុ។

បុណ្យសមុទ្រគឺកម្ពុជាយើងបានប្រារព្ឋធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ចំពោះ​ខេត្ត​ដែល​ស្ថិត​ជាប់​តំបន់​ឆ្នេរ​សមុទ្រមានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដែល​ត្រូវ​ប្តូរ​វេនគ្នា​មួយឆ្នាំម្តងៗ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តទៀតថា ខ្ញុំ និងភរិយា សូមអញ្ជើញបងប្អូនជនរួម​ជាតិចូលរួមសប្បាយរីករាយ​នៅក្នុងពិធីបុណ្យសមុទ្រនេះទាំងអស់គ្នា ដើម្បីគាំទ្រ និង​លើក​ស្ទួយវិស័យទេសចរណ៍ដ៏​មានសក្តានុពលនៅតំបន់​ភូមិភាគនារតី នៃព្រះរាជាណាចក្រ​កម្ពុជា​យើង៕

2

Related Articles

Back to top button
Close
Close