ក្មេងប្រុសម្នាក់គៀបជើងចូលក្នុងជណ្តើរយន្តផ្សារអូរឡាំពិក
សារព័ត៌មាន Cambodia News/
នៅព្រឹកថ្ងៃទី២១ ធ្នូ ២០១៦) ៖ កាលពីព្រឹកថ្ងៃទី២១ ធ្នូ នេះ មានក្មេងប្រុសម្នាក់បានកៀបជើងទៅនឹងជណ្តើរយន្តស្រែកផ្អើលពេញ ក្នុងផ្សារអូរឡាំពិក តែសំណាងល្អ ដែលត្រូវបានសន្តិសុខផ្សារជួយសង្គ្រោះក្មេងប្រុសនោះទាន់ពេល ។ ទោះបីជាយ៉ាងណា ក្មេងប្រុសរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបន្ទាប់ជួយហើយក៏បានបញ្ជូនទៅសង្គ្រោះភ្លាមៗបាត់ដែរ ។
ជាកត់សម្គាល់មួយ នេះជាហេតុការណ៍ដំបូងបង្អស់សម្រាប់ប្រទេសកម្ពុជា ដែលយើងធ្លាប់តែឃើញកើតឡើងនៅប្រទេសដទៃនោះ ។ ដូច្នេះ អ្នកចាត់ចែងផ្សារ ដែលមានជណ្តើរយន្តបែបនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ៕