សម្តេចធិបតី ៖ ត្រូវតែការពារសន្តិភាពឱ្យបាន ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ ​និងបញ្ជៀសសង្គ្រាម

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍កុំឱ្យកើតឡើងនៅប្រទេសកម្ពុជាម្ដងទៀត រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធត្រូវតែរួមគ្នាការពារសន្តិភាពឱ្យខានតែបាន និងចូលរួមបញ្ជៀសសង្គ្រាមកុំឱ្យកើតមានផងដែរ ព្រោះប្រសិនបើកើតមានសង្គ្រាមហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ។

ការអំពាវនាវសាជាថ្មីនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតិអញ្ជើញបើក​សន្និ​សីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នា​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។ សន្និសីទនេះត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់២២ ខែឧសភា។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ តួយ៉ាងសន្និសីទថ្ងៃនេះគឺជាគំរូដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាពរវាងតួអង្គពាក់ព័ន្ធផ្សេងទៀត។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ចំណុចដែលសំខាន់បំផុត គឺយើងត្រូវតែការពារសន្តិភាពដែលសម្រេចបានដោយលំបាកបំផុតឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ»៕

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close