គណបក្សប្រជាជនកម្ពុជាសម្រេចកែសម្រួលរចនាសម្ព័ន្ធគណកម្មកាធិការត្រួតពិនិត្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ ធ្នូ ២០១៦) ៖ គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦នេះបានបិទបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាល រយៈពេល២ថ្ងៃ ដោយបានអនុម័តកែសម្រួល ភារកិច្ចរចនាសម្ព័ន្ធគណកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាលពី សមាជិក ៧ រូបមក ១១រូប។
តាមសេចក្តីប្រកាសដែលបានផ្សព្វផ្សាយនៅក្រោយពេលបិទបញ្ចប់សន្និបាតនេះ គណបក្សប្រជាជនកម្ពុជា ក៏បាន បោះឆ្នោតជ្រើសតាំងបំពញបន្ថែមសមាជិកចំនួន ៨ រូប និង បោះឆ្នោតជ្រើសតាំង ឯ.ឧ នៃ ប៉េណា ជាប្រធានគណកម្មាធិការត្រួតពិនិត្យ នៃគណកម្មាធិការកណ្តាលជំនួស ឯ.ឧ សាយ ភូថង ដែលបានទទួលមរណភាព។
ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦និងធ្វើឡើងនៅថ្ងៃទីអាទិត្យ សប្ដាហ៍ទី៤ ក្នុងខែ កក្កដា ឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងចូលរួមពង្រឹងបរិយាកាសនយោបាយ ឲ្យបានល្អប្រសើរក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ៕