អគាររដ្ឋបាល​របស់​ក្រសួង​ប្រៃស​ណីយ៍​សម្ពោធ​ជា​ផ្លូវ​កា​រនា​ព្រឹ​ក​នេះ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៥ ធ្នូ ២០១៦) ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យ ដំណើរការអគាររដ្ឋបាល របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលមានទីតាំងជាប់នឹងសាលារាជធានីភ្នំពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើយោងតាមការបញ្ជាក់របស់អគ្គនាយករដ្ឋបាល ក្រសួងក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា អគាររដ្ឋបាលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាង​សង់​អស់​តម្លៃ សរុបចំនួន ៧.៦៩៦.៣១២ ដុល្លារអាមេរិក។ អគាររដ្ឋបាលនេះ មានចំនួន ៣អគារ ក្នុងនោះអគារ A ខាងមុខ មានកម្ពស់ ៤ ជាន់, អគារ B មានកម្ពស់ ៥ ជាន់, អគារ C មានកម្ពស់ ៤ជាន់៕

1

Related Articles

Back to top button
Close
Close