ខេត្តមួយ​ចំនួន​​នៃ​​ប្រទេស​​រុស្ស៊ី​​រងគ្រោះ​ធ្ងន់​នឹង​​ធាតុ​​អាកាស​​រាំងស្ងួត​​

តាមដែលកាសែតលេខថ្ងៃទី១សីហានេះ ចុះផ្សាយឧទ្ទិសដល់ការធ្វើដំណើរ ថ្ងៃ៣១កក្កដាម្សិលមិញរបស់លោកនាយករដ្ឋមន្ត្រីមេដវេដេវ ទៅសួរសុខទុក្ខ ប្រជាកសិកររងគ្រោះនៅខេត្តVolgograd ប៉ែកខាងត្បូងប្រទេសរងគ្រោះធ្ងន់ជាងគេគឺខេត្ត៥នៃតំបន់ស៊ីបេរីប៉ែកខាងកើតប្រទេស។ ទោះយ៉ាងណាក្តីក៏រដ្ឋា ភិបាលរំពឹងថា កសិផលឆ្នាំនេះនឹងមានទំហំមិនអន់ជាងកសិផលមធ្យមប្រចាំឆ្នាំដែលរុស្ស៊ីតែងប្រមូលបានហើយរុស្ស៊ីនឹងនៅតែ ជាប់ចំណាត់ថ្នាក់ទី៣ដដែល ក្នុង លោកខាងនាំធញ្ញជាតិចេញទៅក្រៅ។

តាមកាសែត Niezavissimaya Gazeta នៅខេត្តVolgograd ដោយមកពីអាកាសធាតុ រាំងស្ងួតប៉ុន្មានសប្តាហ៍ចុងក្រោយ ដំណាំឡើងខ្លោចលើផ្ទៃដី អស់១៦.០០០ ហិកតាពីក្នុងចំណោម៤០.០០០ ហិកតា។ ប៉ុន្តែអភ័ព្វមែនទែន គឺខេត្ត៥នៃតំបន់ស៊ីបេរីដែលដំណាំ ខូចអស់លើផ្ទៃក្រឡា រាប់លានហិកតានាំ ជាការខូចខាតដល់ទឹកប្រាក់ ៦ពាន់លានរូប្ល ឬប្រមាណ ២០០លានដុល្លារ។

ឧទាហរណ៍ ខេត្ត Altai រងគ្រោះគឺផ្ទៃដីសាបព្រោះ ជាង៣លានហិកតា ពីក្នុងនោះឡើងស្លោក ខូចទៅហើយ គឺអស់៥៧៦.០០០ ហិកតា។ ការខូចខាតត្រូវគេ ប៉ាន់ស្មានដល់ជាង៣លានរូប្ល។
ភាពអាសន្នត្រូវបានប្រកាសនៅតាម៣២ស្រុកពីក្នុងចំណោមស្រុកទាំង៦០នៃខេត្តនោះ។
ក្នុងខេត្ត Kemerovo ផ្ទៃដីសាបព្រោះដែលសន្មត់ថា “ងាប់” ទៅហើយ គឺ១១៦.០០០ ហិកតា រីឯការខូចខាតគឺក្នុងទំហំ១លាន៨សែនហិកតា។ ភាពអាសន្នត្រូវ បានប្រកាស នៅតាមស្រុកទាំង១៣ នៃខេត្តនោះ។

លោកនាយករដ្ឋមន្ត្រី មេដេវេដេវ ថ្លែងក្នុងសម័យប្រជុំនៅទីរួមខេត្ត Volgograd លើកឡើងថា ដោយមកពីធាតុអាកាសរាំងស្ងួតខ្លាំង គ្មានភ្លៀងធ្លាក់ មួយតំណក់សោះ អស់ប៉ុន្មានសប្តាហ៍ជាប់ មកហើយនៅតាមខេត្តមួយចំនួននៃប្រទេស ផលដំណាំដែលប្រទេសរុស្ស៊ី នឹងប្រមូលបានក្នុង ឆ្នាំនេះ នឹងមានទំហំ១/៣តិចជាងឆ្នាំមុន រួចទោះយ៉ាងណាក្តី ក៏វាមិនទាបជាងទំហំមធ្យមប្រចាំឆ្នាំ ពី៨០ទៅ៨៥លានតោនឡើយ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ត្រៀមធញ្ញជាតិ បរិមាណ ៥លានតោន ទុកសម្រាប់ធ្វើអន្តរាគមន៍ដើម្បីទប់កុំឲ្យស្រូវសាលីឡើងថ្លៃតទៅទៀត។ ជា ការកត់សម្គាល់ តាំងពីដើម ឆ្នាំនេះមកស្រូវ សាលីនៅរុស្ស៊ីបានឡើងថ្លៃ២៥% ដល់៧.៥០០រូប្លឫ ២៣០ដុល្លារ ក្នុង១តោន។

ប្រមុខរដ្ឋាភិបាលក៏រំលឹកថា ក្នុងឆ្នាំ២០១២នេះ មានរំលែកទឹកប្រាក់ ១៤ពាន់លានរូប្ល ឫ ជាង៤៣០លានដុល្លារថែមទៀត សម្រាប់គាំទ្រដល់វិស័យ កសិ-ឧស្សាហកម្មនៃប្រទេស។

ទាក់ទងនឹងការនាំស្រូវសាលីចេញទៅក្រៅ រដ្ឋាភិបាលរុស្ស៊ី បានឲ្យដឹងថា មកទល់ឥឡូវ រុស្ស៊ីបាននាំចេញ ក្នុងបរិមាណ២២លានតោន ហើយទៅទល់ចុងឆ្នាំនេះ វានឹងឡើងដល់ ២៧លានតោន ដោយស្ថិតនៅតែពីក្រោយស.រ.អា. ដែលទំហំនាំចេញនេះ គឺ៣៦លានតោន និង កាណាដា ៣២លានតោន៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close