​ទឹក​ជំនន់​​នៅ​​ថៃ​​បង្ក​​ការ​​ជន់​​លិច​​រាល​ដាល​​ដល់​​ខេត្ត​ ១២​

សារព័ត៌មាន​ Cambodia News/

ថៃ (០៦ ធ្នូ ២០១៦) ៖ ក្រុមគ្រួសារ​ដ៏​ច្រើន​និង​សកម្មភាព​ពាណិជ្ជកម្ម​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ បានទទួល​រងគ្រោះ​ខ្លាំង​ដោយ​ទឹកជំនន់ ខណៈដែល​សេវ​កម្ម​រថភ្លើង ដែល​ទៅកាន់​តំបន់​នោះ ត្រូវបាន​ផ្អាក បន្ទាប់ពី​ផ្លូវដែក​ជាច្រើន​ខ្សែ​ត្រូវបាន​ខូចខាត​ដោយ​ទឹកជំនន់​។​

យ៉ាងតិចណាស់​មាន​១២​ខេត្ត​នៅ​តំបន់​ភាគ​ខាង​ត្បូ​ថៃ​នេះ​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​បានចាប់ផ្តើម​ជន់​លិច​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ ១២​ខេត្ត​នៅ​តំបន់​ភាគខាងត្បូង ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​គឺមាន​ខេត្ត​ជុំ​ផន ខេត្ត​ស៊ូ​រ៉ាត់​ថា​នី ខេត្ត​ណា​ខន ស៊ីថា​ម​រ៉ាត់ ខេត្ត​ផា​ថា​លុង ខេត្ត​សុង​ក្លា ខេត្ត​ប៉ា​តានី ខេត្ត​យ៉ា​ឡា ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ខេត្ត​ភូ​កេ​ត ខេត្ត​ក្របី ខេត្ត​ត្រាង និង ខេត្ត​សា​ទុន​។

មនុស្ស​រាប់ម៉ឺន​នាក់ បាន​ទទួលរង​ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ​។ មនុស្ស​យ៉ាងតិចណាស់​ចំនួន​១១​នាក់ បាន​ស្លាប់​ដោយសារ​ទឹកជំនន់​នេះ​។ នេះ​បើ​យោងតាម​ក្រុម​អាជ្ញាធរ​។​ ​លោក វីន​ថៃ ស៊ូ​វ៉ា​រី (Winthai Suvaree) អ្នកនាំពាក្យ​កងទ័ព បាន​និយាយថា លោក ប្រា​យុទ្ធ ចាន់ អូ​ចា បាន​បញ្ជា​ឱ្យ​កងទ័ព​ផ្តល់ជំនួយ​ដល់​ប្រជាជន​នៅ​ខេត្ត​ចំនួន​១២​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​៕

6

Related Articles

Back to top button
Close
Close