ក្មេងប្រុសម្នាក់ត្រូវរានទេវតាសង្កត់លើបែកក្បាលធ្លាយខួរស្លាប់
សារព័តមាន Cambodia News/
កណ្តាល (០១ ធ្នូ ២០១៦) ៖ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹកមានក្មេងប្រុសម្នាក់ខណៈពេលកំពុងតោងលេងរានទេវតាស្ថិត ក្បែរចិញ្ចើមផ្លូវជាតិលេខ២ ក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បណ្តាលប្រាប់តែរអិលធ្លាក់សង្កត់លើបែកក្បាលធ្លាយខួរស្លាប់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានចូលទៅតោងរានទេវតានេះលេង ខណៈនោះទើបបណ្តាលឲ្យរានទេវតាធ្លាក់ចេញីទម្រសង្កត់ត្រូវចំក្បាលកុមារ៉ារងគ្រោះបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអណោចអធ័មតែម្តង។
កុមាររងគ្រោះមានឈ្មោះ កុសល វិសាល ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី៣ នៃសាលាបឋមសិក្សាហ៊ុនសែន ព្រែកឬស្សី មានឪពុកឈ្មោះ ដុក កុសល អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅតុការ ម្តាយឈ្មោះ ខាត់ ស្រីនាង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ៕