សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ ធ្នូ ២០១៦) ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក និងបិទវេទិកាធុរកិច្ចកម្ពុជា-ចិនដែលធ្វើឡើងនៅសណ្ឋាគារហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ ។
វេទិការៀបចំរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Minsheng Investment Group -CMIG) និងក្រុមហ៊ុនលីយ៉ុងផាត់គ្រុប (អិល.វ៉ាយ.ភី គ្រុប) របស់កម្ពុជា។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករមកពីប្រទេសចិន និងកម្ពុជា នឹងជួបពិភាក្សាអំពីការវិនិយោគរបស់ប្រទេសចិននៅកម្ពុជានៅក្នុង វេទិកានេះ ព្រមទាំងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគផ្សេងៗផងដែរ៕