អ្នកលេងហ្វេសប៊ុកផ្ទុះកំហឹងខមមិនជេរគ្នាខណៈពេល សាន ស្រីឡៃ បង្ហោះសារមួយឡើង
សារព័ត៌មាន Cambodia News/
កម្សាន្ត (៣០ វិច្ឆិកា ២០១៦) ៖ បន្ទាប់ពីមានរឿងបែកបាក់ពីស្វាមី សាន ស្រីឡៃ ត្រូវបានអ្នកសារព័ត៌មានជាច្រើនចុះផ្សាយពីរឿងរបស់នាង ។ ក្នុងនោះមានសារព័ត៌មានមួយបានចុះផ្សាយដោយប្រើចំណង់ហួសហេតុពេកធ្វើឲ្យ នាងទទួលបានមិនបាន ។អ្នកនសារព័ត៌មានមួយនោះបានចុះផ្សាយឡើងមកថា «អាជីពសិល្បៈលូតឡើង សាន ស្រីឡៃ ប្រកាសបែកបាក់ប្តី» ជាហេតុធ្វើឲ្យតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ចេញសាមួយឡើងថា «លើសហើយចំណងជើងអត្ថបទរបស់បងអ្នកកាសែតដាក់បែបនេះអ្នកមិនដឹងរឿងគេជេរខ្ញុំស្លាប់ហើយបើបងមិនដឹងរឿងគ្រួសារខ្ញុំហេតុអ្វីបងអ្នកកាសែតមិនសួរខ្ញុំសិន? គ្រួសារមួយទាល់តែមានរឿងរឺបញ្ហាអ្វីមួយធំដែលមិនអាចដោះស្រាយបានទើបឈានទៅដល់ការបែកវាមិនដែលនៅសុខៗខ្ញុំដើរចេញពីគេទេខ្ញុំជាមនុស្សស្រីឈ្មោះជាមេម៉ាយពិបាកប៉ុណ្ណាបងដឹងទេ?បងសួរខ្លួនឯងទៅបងស្រលាញ់គេជិតដប់ឆ្នាំហើយបងដាច់ចិត្តបែកពីគេទេតែអ្វីនៅក្នុងលោកនេះទាល់តែមានពាក្យថាដែនកំណត់ទើបបងយល់គ្មានអ្នកណាពូកែទ្រាំដូចខ្ញុំឡើយព្រោះខ្ញុំអាណិតកូនតែបើគេមើលមិនឃើញក្តីស្រលាញ់ដែលខ្ញុំមានទៅលើគេផងសួរថាខំដើម្បីអ្វី?