វីរុស Zika ឆ្លងដល់ប្រទេសវៀតណាមកើនដល់ ៧៨នាក់ហើយ
សារព័ត៌មាន Cambodia News/
វៀតណាម (២៥ វិច្ឆិកា ២០១៦ ២០១៦) ៖ បើតាមរបាយការណ៍ពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រការពារប្រចាំទីក្រុងហូជីមិញចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា អាជ្ញាធរវៀតណាមរកឃើញអ្នកឆ្លងវីរុស Zika ៤នាក់បន្ថែមទៀតនៅក្នុងទីក្រុងហូជីមិញ ដែលសរុបទៅទាំងអស់អ្នកឆ្លងវីរុស Zika មានចំនួនកើនដល់៧៨នាក់ហើយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងហូជីមិញបានសម្រេចចិត្តបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីបង្ការ ការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុស Zika ដែលកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅប្រទេសនាតំបន់អាស៊ីអាគ្នេយ៍នេះ ហើយម្យ៉ាងវិញទៀតអាជ្ញាធរនៅតាមបណ្តាទីក្រុង និងខេត្តនានា នៅទូទាំងប្រទេសវៀតណាម បានបន្តចំណាត់ការក្នុងការស្វែងរកករណីឆ្លងនៃវីរុស Zika ឲ្យខ្លាំងជាងមុនទៀត និងបានបង្កើនការបាញ់ថ្នាំ ដើម្បីកម្ចាត់ជម្រកសត្វមូសនៅតាមតំបន់ជាច្រើនដើម្បីទប់ទល់ និងដោះស្រាយបញ្ហាវីរុស Zika ដែលឆ្លងតាមរយៈសត្វមូសខាំនេះ ៕