ទាហាន​តួ​ក​គី​៣​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​នៅ​ប្រទេស​ស៊ី​រី​

សារព័ត៌មាន​ Cambodia News/

តួ​ក​គី (២៥ វិច្ឆិកា ២០១៦) ​៖ ​មានការ​វាយប្រហារ​តាម​អាកាស​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បណ្តាល​ឲ្យ​ទាហាន​តួ​ក​គី​ចំនួន​៣​នាក់​បាន​ស្លាប់បាត់​បងជីវិត ខណៈដែល​១០​នាក់​ទៀត​បាន​រងរបួស​គ្រា​ដែល​យោធា​តួ​ក​គី​ជឿថា ការវាយប្រហារ​នេះ​គឺជា​ការប្រព្រឹត្ត​ដោយ​កងកម្លាំង​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ី​រី​។

​ទីភ្នាក់ងារ​ព័ត៌មាន​អាណា​ដូ​លូ​របស់​តួ​ក​គី​បាន​និយាយថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ជិត​ទីក្រុង​អា​ល់បាប​ជាទី​ដែល​កងកម្លាំង​ប្រឆាំង​នៅ​ប្រទេស​ស៊ី​រី​គាំទ្រ​ដោយ​ប្រទេស​តួ​ក​គី​បាននិងកំពុង​ព្យាយាម​វាយ​ដណ្ដើម​ទីក្រុង​នេះ​ត្រឡប់​មកពី​ក្រុម​រដ្ឋ​អ៊ីស្លាម​វិញ​។​

​ក្រុមអ្នកតាមដាន​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី​បាន​បញ្ជាក់ថា ការស្លាប់​ទាហាន​នៃ​ប្រទេស​តួ​ក​គី​ទាំងនេះ​គឺ​បណ្ដាលមកពី​ការវាយប្រហារ​អត្តឃាត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​កាលពី​ថ្ងៃ​ពុធ​គឺ​ផ្ទុយ​ពី​ការអះអាង​របស់​រដ្ឋាភិបាល​តួ​ក​គី​ដែលថា​ពួកគេ​បាន​ស្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​ពីថ្ងៃ​ម្សិលមិញ​។​

​សកម្មជន​នៃ​ក្រុម​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៅ​ប្រទេស​ស៊ី​រី លោក រ៉ា​មី អាប់​ឌូ​រ៉ា​ម៉ាន បាន​បញ្ជាក់ថា ការវាយប្រហារ​អត្តឃាត​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​នៅ​តំបន់​ជនបទ​អា​ល់បាប​ជិត​ភូមិ​វ៉ា​ហ្គា​នៃ​ប្រទេស​ស៊ី​រី​៕

6

Related Articles

Back to top button
Close
Close