សម្តេច ហ៊ុន សែន ផ្ញើ​​លិខិត​​​ចូល​​រួម​​​រំលែក​​​ទុក្ខ​​​ដល់​​​ភរិយា​​​លោក ​​សម​​ រង្ស៊ី​​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ​ (២៥ វិច្ឆិកា ២០១៦) ៖ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច ហ៊ុន សែន បាន​ផ្ញើលិខិត​ផ្លូវការ​ចូលរួម​រំលែក​ទុក្ខ​ដល់​លោកស្រី ជូ​ឡុង សូ​មូរ៉ា ដែល​ម្តាយបង្កើត​របស់លោក​ស្រី គឺ​ឧបាសិកា ញឹក ជូ​ឡុង​-​មាស​កេ​ត សម​ភ័​ត្រ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៩៧​ឆ្នាំ ដោយ​ជរាពាធ​នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​សូមជម្រាបថា លោក សម រង្ស៊ី និង​ភរិយា​ធ្លាប់បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ ខណៈដែល​ឪពុក​បង្កើត​របស់​សម្តេច​បានទទួល​មរណភាព​ផងដែរ​៕

2 3

Related Articles

Back to top button
Close
Close