រថយន្តបុកបន្តគ្នាក្នុងខេត្តសានហ្ស៊ីបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និង ៤០នាក់ទៀតរងរបួស
សារព័ត៌មាន Cambodia News
ចិន (២២ វិច្ឆិកា ២០១៦) ៖ ការបុកបន្តកន្ទុយគ្នាបានសម្លាប់មនុស្ស ៤នាក់ និង ៤០នាក់ទៀតរងរបួសនៅតាមផ្លូវជាតិ ស្ថិតនៅក្នុងខេត្តសានហ្ស៊ីភាគខាងជើងប្រទេសចិនកាលពីថ្ងៃចន្ទម្សិលមិញ បណ្ដាលឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ដំបូងឡើយមជ្ឈមណ្ឌលភូគព្ភសាស្ត្រអាមេរិកបានដាក់កម្រិតរញ្ជួយ ៧,៣រ៉ិចទ័រ ប៉ុន្តែក្រោយមកបានទម្លាក់មកត្រឹម ៦,៩រ៉ិចទ័រវិញ។ ទីភ្នាក់ងារខាងលើនិយាយថា ចំណុចកណ្ដាលនៃការរញ្ជួយដែលបានអង្រួនក្នុងទីក្រុងតូក្យូ ស្ថិតនៅក្បែរតំបន់ឆ្នេរនៃខេត្ត Fukushima មានជម្រៅប្រមាណ ១០គីឡូម៉ែត្រ។ មិន មាន របាយ ការណ៍ ពីការខូចខាត ឬមនុស្សរងរបួសទេភ្លាមៗក្រោយរញ្ជួយដីនេះ។
ចំណែកលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្ស៊ូ អាបេ ដែលបច្ចុប្បន្នមានវត្តមានក្នុងប្រទេសអាហ្សង់ទីនបាននិយាយថា រដ្ឋាភិបាល នឹងប្រកាសព័ត៌មានអំពីរលកស៊ូណាមិ ឬជម្លៀសប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រមូលព័ត៌មានទាក់ទងការខូចខាតឲ្យបានឆាប់រហ័ស ដើម្បីកំណត់ពីកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លាបំផុតរបស់ពួកលោកក្នុងការឆ្លើយតប ដើម្បីសង្គ្រោះបន្ទាន់៕