ជប៉ុន​​​ព្រមាន​​​ពី​រលក​​យក្សស៊ូណាមិ​​ ក្រោយ​​រញ្ជួយ​​ដី​កម្រិត​ ៧,៣​រ៉ិចទ័រ​​

សារព័ត៌មាន​ Cambodia News/

ជប៉ុន (២២ វិច្ឆិកា ២០១៦) ៖ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីមានកម្រិតបឋម ៧,៣រ៉ិចទ័រ​បាន​អង្រួន​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុនកា​ល​ពី​ព្រឹក​ថ្ងៃអង្គារនេះ ទី​ភ្នាក់​ងារ​បាន​បញ្ចេញការកើនរំលឹកពីរលកស៊ូណាមិ សម្រាប់តំបន់ភាគខាងជើងឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសនេះ។

ដំបូងឡើយមជ្ឈមណ្ឌលភូគព្ភសាស្ត្រអាមេរិកបានដាក់កម្រិតរញ្ជួយ ៧,៣រ៉ិចទ័រ ប៉ុន្តែក្រោយមកបានទម្លាក់មកត្រឹម ៦,៩រ៉ិចទ័រវិញ។ ទីភ្នាក់ងារខាងលើនិយាយថា ចំណុចកណ្ដាលនៃការរញ្ជួយដែលបានអង្រួនក្នុងទីក្រុងតូក្យូ  ស្ថិតនៅក្បែរតំបន់ឆ្នេរនៃខេត្ត Fukushima មានជម្រៅប្រមាណ ១០គីឡូម៉ែត្រ។ មិន​មាន​របាយ​ការណ៍ពី​ការ​ខូចខាត ឬមនុស្សរងរបួសទេភ្លាមៗក្រោយរញ្ជួយដីនេះ។

ចំណែកលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្ស៊ូ អាបេ ដែលបច្ចុប្បន្នមានវត្តមានក្នុងប្រទេសអាហ្សង់ទីនបាននិយាយថា រដ្ឋាភិបាល​នឹង​ប្រកាស​ព័ត៌​មាន​អំពីរ​លក​ស៊ូណាមិ ឬជម្លៀសប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រមូលព័ត៌មានទាក់ទងការខូចខាតឲ្យបានឆាប់រហ័ស ដើម្បី​កំណត់​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​ខ្លាំង​ក្លាបំ​ផុតរ​បស់​ពួកលោកក្នុងការឆ្លើយតប ដើម្បីសង្គ្រោះបន្ទាន់៕

1

 

Related Articles

Back to top button
Close
Close