ច្បាប់​​ស្តី​ពី​​សិទ្ធិ​​ទទួល​បាន​​ព័ត៌​មាន ​នឹង​ត្រូវ​​ពន្យា​រពេល ​ដល់​​ឆ្នាំ​ក្រោយ​​

សារព័ត៌មាន​ Cambodia News/

​​ភ្នំពេញ (២១ វិច្ឆិកា ២០១៦) ​៖​ ថ្លែង​នៅក្នុង​វេទិកា​ប្រចាំឆ្នាំ ដែល​រៀបចំ​ដោយ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ​ឯកឧត្តម ខៀវ កា​ញ៉ា​រី​ទ្ធ  រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌ មានបាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធ​ទទួលបាន​ព័ត៌មាន គឺ​ធ្វើការ​ពិភាក្សាគ្នា​បាន មួយ​ភាគបី​ហើយ​ ប៉ុន្តែ​ដោយ​ការពិភាក្សាគ្នា​យូរ សេចក្តីព្រាងច្បាប់​នេះ នឹង​អាច​ពន្យារពេល​រហូតដល់​ឆ្នាំក្រោយ ដើម្បី​ដាក់​ឲ្យ​ទីស្តីការគណរដ្ឋមន្ត្រី​ពិនិត្យ មុននឹង​បញ្ជូន​បន្តទៅ​សភា​អនុម័ត​។​

​ជា​មួយ​គ្នា​នោះ​ដែរ​​ លោក ប៉ែន បូ​ណា  ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា ​បាន​លើក​ឡើង​ថា  ប្រសិនបើ​ការពន្យា​ពេលនេះ ធ្វើឡើង​ដើម្បី​បុព្វហេតុ​ស្វែងរក​ចំណុច​ល្អ​រួមគ្នា នោះ​វា​ជា​រឿង​ល្អ​។  ពីព្រោះ​បើ​យើង​ប្រ​ញ៉ាប់​ប្រញាល​ក្នុងការ​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ ដែល​មិនទាន់បាន​យល់​គ្នា ដែល​មហាជន​ទូទៅ​មិនទាន់​ទទួលយកបាន វា​ក៏​មិនជា​ការល្អ​ដែរ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធ​ទទួលបាន​ព័ត៌មាន ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា​ជាច្រើន​ខែ​កន្លងមកហើយ​នោះ គឺ​នៅមាន​ចំណុច​ប្រទាំង​ប្រទើស ជាពិសេស​ចំណុច​ដែល​កំណត់​អំពី​ការសម្ងាត់​ជាតិ ដែល​ធ្វើ​ឲ្យ​បណ្តា​ស្ថាប័ន​ព័ត៌មាន ក៏ដូចជា​អង្គការ​នានា ចង់​ឲ្យ​មានការ​បញ្ជាក់​ពី​និយមន័យ​ឲ្យ​បាន​ច្បាស់​៕

4

 

Related Articles

Back to top button
Close
Close