សម្តេច​ ហ៊ុន សែន ​ប្រតិកម្មនឹងពាក្យ “ការឈ្លានពានខាងវប្បធម៌”

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៨ វិច្ឆិកា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទទួល ស្គាល់​អំពី​ការ​វាយ​លុក​នៃ​វប្បធម៌​បរទេស​មក​ក្នុង​ស​ង្គម កម្ពុជា​ប៉ុន្តេ មិនទទួលយក​ពាក្យថាការ​ឈ្លានពាន​ខាងវប្បធ៍ម។

ថ្លែងនៅចំពោះមុខ អាចារ្យ និង អាចារិនី ជិត ១០០០ នាក់ កាលពីថ្ងៃទី​១៧ ខែ វិច្ឆិកា សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានការវាយលុកចូល​នៃ​វប្បធ៍ម​បរទេសមក ក្នុងប្រទេសកម្ពុជា​ពិតមែន។ ក៏ប៉ុន្តែសម្តេច មិនជឿថាមានការឈ្លានពាន​ខាងវប្បធ៍មនោះទេ   ហើយសង្កតធ្ងន់ថា បញ្ហាវាស្ថិត​នៅត្រង់ថា​យើងទទួល ឬ មិនទទួលតែ​ប៉ុណ្ណោះ ។

សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា៖ វប្បធ៍មបរទេស​កំពុងកើតមាននៅ​កម្ពុជាដូចជា​ថ្ងៃគុណមាតា ថ្ងៃគុណបិតា និង ថ្ងៃបុណ្យនៃក្តី    ស្រឡាញ់ដែល​យុវជនខ្មែរ​នាំគ្នាពេញ​និយមថា​ជាថ្ងៃ​បុណ្យ​សង្សា បានវាយលុកចូលមកយ៉ាងពេញ​ទំហឹងតែម្តង នៅមានច្រើនទៀត តែបញ្ហាវាស្ថិត​នៅលើថាយើង​ទទួល​ឬ​មិន​ទទួលតែប៉ុណ្ណឹងទេ ៕

7

 

 

Related Articles

Back to top button
Close
Close