១៥នាក់ស្លាប់ របួស ៧៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៧ វិច្ឆិកា ២០១៦) ៖ គ្រោះថ្នាក់ចរាចរណ៏នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងអកអំបុក សំពះព្រខែ នាឆ្នាំ២០១៦នេះ ទោះបីជាមានថយចុះបើធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៥ ប៉ុន្តែចំនួនអ្នកអ្នកស្លាប់មានរហូតដល់១៥នាក់ក្នុងរយៈពេល៤ថ្ងៃ។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលចេញដោយនាយកដ្ឋានសណ្តាប់ធ្នាប់និងនគរបាលចរាចណ៍ បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជាក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល 4ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៏កើតមានឡើងចំនួន 66លើក ដែលបណ្តាលឲ្យមនុស្ស 15នាក់បានស្លាប់ របួសធ្ងន់ 46នាក់និងរបូសស្រាល 30នាក់ ។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន, បត់គ្រោះថ្នាក់ ,ស្រវឹង, មិនគោរពសិទ្ធិ , មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់ រួមនឹងមូលហេតុមួយចំនួនទៀតដូចជា កត្តាយានយន្ត , កត្តាផ្លូវ ងងុយដេកនិងមិនពាក់មួកសុវត្ថិភាព ៕