សម្តេច​ ហ៊ុន សែន ​៖ បើ​គ្មាន​ការត​ស៊ូរ​បស់​សម្តេច​ឪ​ ​កម្ពុជា​នឹង​គ្មាន​ឯក​រាជ្យ​ឡើយ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៩ វិច្ឆិកា ២០១៦) ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គមបង្ហោះ​នៅប៉ុន្មាន​នាទីមុននេះ​ ដោយ​បញ្ជាក់ថា ​«ខ្ញុំព្រះករុណាខ្ញុំ ​សូមអរបអរសាទខួបទី៦៣ ​នៃទិវាបុណ្យឯករាជ្យជាតិ​ (០៩ វិច្ឆិកា ​១៩៥៣- ០៩ វិច្ឆិកា២០១៦) ​ដែល​បាន​ប្រារព្ឋ​ធ្វើ​នៅ​វិមាន​ឯក​រាជ្យ​មុន​នេះ​បន្តិច។

​​គ្មានការតស៊ូទាមទារឯករាជ្យពីព្រះបិតាអតីត​ព្រះមហាក្សត្រខ្មែរ សម្តេចព្រះ ​​នរោត្តម សីហនុ ​ពីអាណានិគមបារាំងបានទេ ​កម្ពុជានឹងគ្មានឯករាជ្យឡើយ ​។ ប្រជា​រាស្រ្តទូទាំងប្រទេស​ សូមចងចាំ និងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចជា​ប្រវត្តិសាស្រ្ត ​ដែលព្រះមហាក្សត្រកម្ពុជា​បានលះបង់​ដើម្បីប្រទេស​ជាតិយើង​ទាំង​មូល​។

ខ្ញុំព្រះករុណា​ ខ្ញុំសូមប្រគេននិងជូនពរដល់ព្រះសង្ឃ ​និងបងប្អូនជនរួមជាតិទូទាំងប្រទេស​ ទទួលនូវពុទ្ឋពរ៤ ​ប្រការគឺអាយុ ​វណ្ណៈ សុខៈ ​និងពលៈ​នៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏​វិសេសវិសាលនេះ៕

1

Related Articles

Back to top button
Close
Close