សម្តេចតេជោ ៖ ត្រូវយកមុខចោរ ទៅបិទតាមទីសាធារណៈបន្ថែមទៀត
សារព័ត៌មាន Cambodia News/
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យយករូបថតមុខចោរ ទៅបិទតាម ទីសាធារណៈបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានឃើញកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលមកលេងបុណ្យអុំទូក ជៀសវាងកុំឲ្យចោរទាំងនោះ ឆ្លៀតឱកាស ធ្វើសកម្មភាពនៅពេល មានមនុស្សច្រើនកុះករ ក្នុងពិធីបុណ្យអុំទូក នៅពេលខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេចបានអញ្ជើញ ចូលរួមជាអធិបតី ប្រគល់សញ្ញាបត្រ ជូនគរុនិស្សិត និងនិស្សិតបច្ចេកវិទ្យា ថ្នាក់សញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រ ជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់បច្ចេកវិទ្យា ដែលបញ្ចប់ការ សិក្សាឆ្នាំ ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងែទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕