ផ្ទុះ​ហ្គាស​​រោង​ចក្រ​​ផលិត​​ទឹក​កក​​​ចេញ​​ឧស្ម័ន​​ពុល​​​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​ដល់​​ប្រជា​ពល​រដ្ឋ​

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ (០៨ វិច្ឆិកា ២០១៦) ៖ នៅ​ព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៦ នេះ មាន​ករណី​ធ្លាយ​ធុង​ហ្គា​ស​រោងចក្រ​ផលិត​ទឹកកក​នៅ​ខាង​មុខ​ផ្សារ PC សង្កាត់​បឹង​ទំពន់​ខណ្ឌមានជ័យ​នោះ​ រឿង​កាន់តែ​អាក្រក់នោះ​ហើយ ​ គឺ​ដោយសារ​តែ​បាន​ភាយ​ចេញ​ឧស្ម័ន​ពុល​ធំក្លិន​ខ្លាំង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​សិស្សសាលា នៅ​ក្បែរ​នោះ​ផង​ដែរ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពីប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​​ មាន​មន្ត្រី​នគរបាល​ម្នាក់​​​បាន​សន្លប់ ​និង​កម្មករ ២​នាក់ សន្លប់​បាត់ស្មារតី ហើយ​ក្លិន​ឧស្ម័ន​កាន់តែ​ភាយ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​នៅ​ក្បែរ​នោះ ដូច្នេះ​បានឱ្យ​ចាក​ចេញ​សិន ខណ​:​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​កំពុង​ជួយ​អន្តរាគមន៍​។

គួរ​រំលឹក​ថា មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង នៅ​ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹកកក​មុខ​ផ្សារ PC បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៦ នេះ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ចំពោះ​មូលហេតុ​ត្រូវ​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស ហើយ​ក្នុង​ហេតុការណ៍​នោះ ក៏​មាន​មនុស្ស​២-៣​នាក់​បាន​រង​របួស​ផង​ដែរ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ បច្ចុប្បន្ន  កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ បាន​និង​កំពុង​ជួយ​អន្តរាគមន៍ ៕ ដោយ៖ ហេង នាង​

រូប​៖ ហេង នាង​
រូប​៖ ហេង នាង​

img_9851 img_9856

 

 

Related Articles

Back to top button
Close
Close