សម្តេចតេជោ មិនឲ្យហ្វេសបុកឈ្មោះBan Sokack ចូលក្នុងផេកតទៅទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ វិច្ឆិកា ២០១៦) ៖ នៅព្រឹកថ្ងៃនេះក្នុងសារហ្វេសបុក របស់សម្តេចតេជោហ៊ុនសែន បានរំលឹកថា កូនប្រុសដ៏កំសត់របស់ពុក នៅសល់តែប៉ុន្មានថ្ងៃទៀតទេគឺដល់ខួប ៤០ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៦)។
ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ការរៀប ចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូន និងការឈឺចាប់នាពេលនោះ។
បន្ទាប់ពីសម្តេចបង្ហោះបានតែប៉ុន្មាននាទី ហ្វេសបុកមួយដែលមានឈ្មោះថា Khan Sovan បានសួរទៅកាន់សម្តេចតេជោជាសារវិជ្ជមានថា កូនប្រុសច្បងនេះ គេមានឆ្នាំអ្វីដែរសម្តេច?
រោងឬម្សាញ់? បើសិនជាគេនៅរស់ តើគេអាចមានអាយុប៉ុន្មានដែរទៅ សម្តេច?
ហ្វេសបុកSamdech Hun Sen, Cambodian Prime Minister ឆ្លើយតបថា កូននេះកើតឆ្នាំរោង ឆុងឆ្នាំជាមួយខ្ញុំ។ប្រសិននៅរស់ គេអាយុ៤០ឆ្នាំហើយ។
ប៉ុន្តែមានហ្វេសបុកមួយទៀតឈ្មោះថា Ban Sokack បានសួរទៅកាន់សម្តេចជាសារអវិជ្ជមានថា ចុះសម្តេចមិនទៅគោរពវិញ្ញាណខណ្ឌអ្នកដែលបានស្លាប់ជាង៣លាននាក់ផង
ហ្វេសបុកSamdech Hun Sen, Cambodian Prime Ministerឆ្លើយតបថា សំដីព្រហើន។រៀងរាល់ឆ្នំាថ្ងៃ៧មករា គឺជាថ្ងៃគោរពវិញ្ញាណខណ្ឌនោះហើយ។ បើលោកចង់បង្ករហេតុលោកមិនអាចចូលមកក្នុងផេកខ្ញុំបានទៀតទេ៕