ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​​រំលោភ​​សេព​សន្ថវៈ​​ក្មេង​ស្រី​​អាយុ​​ ១៣​ឆ្នាំ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០១ វិច្ឆិកា ២០១៦) ៖​ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ យុវជន​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​ចាប់រំលោភ ក្មេងស្រី​អាយុ​១៣​ឆ្នាំ នៅក្នុង​បន្ទប់​ឡៅតឿ នៅ​ចំណុច​ផ្ទះ លេខ​A-155 ផ្លូវលំ ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​ទី​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មិនបាន​សម្រេច​ដោយសា​រ​តែ​នាង​ឈឺ​ប្រដាប់ភេទ​និង​បាន​រើ​បម្រាស់​រួច​រត់​ចុះមក​ក្រោម​ប្រាប់​ម្ដាយ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មាន ឈ្មោះ​គុយ ហាវ អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ផ្ទះ​លេខ​A155 ភូមិ​ត្រពាំង​អញ្ចាញ​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយឡែក​ក្មេងស្រី​រងគ្រោះ មាន​អាយុ​១៣​ឆ្នាំ​។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រវាង​យុវជន​ខាងលើ​និង​ក្មេងស្រី​រងគ្រោះ បាន​ស្រលាញ់គ្នា​ដែល​កន្លងមក ពួកគេ​ធ្ល​ប់​និយាយ​សាសង​គ្នា ដែល​ឪពុកម្ដាយ​ទាំង​សង្ខាង​ទំនងជា​មិន​បានដឹង​នោះឡើយ ហើយ​ឆ្លៀត​ពេលដែល ឪពុកម្ដាយ​ខាង​ស្រី​មិន​នៅផ្ទះ​មួយ​ភ្លែត យុវជន​នោះបាន​ធ្វើដំណើរ​ទៅកាន់ ផ្ទះនាង ​ខណៈនាង​​ឡើង​ទៅលើ​បន្ទប់​ឡៅតឿ ដើម្បី​យក​សម្លៀកបំពាក់ ដែល​ប្រឡាក់​ចុះមក​ក្រោម​បោកគក់ ស្រាប់តែ​ក្មេង​យុវជន​នោះបាន​ឡើងទៅ​តាម រួច​បាន​ចាប់​នាង​ផ្ដួល​នៅក្នុង​បន្ទប់​នោះ និង​បាន​ស្រាតខោ​នាង​ដល់ ត្រឹម​ក្រោម​ជង្គង់ រួច​បានធ្វើ​សកម្មភាព​រួមរ័ក​។ ​

ប៉ុន្តែ​ខណៈនោះ​ដោយសារតែ នាង​មានការ​ឈឺចាប់​ប្រដាប់ភេទ ខ្លាំងពេក​ទើប​ការរួមរ័ក​នោះ មិនបាន​សម្រេច​ឡើយ នាង​ក៏បាន​ស្ទុះ​ក្រោក​ស្លៀកខោ​វិញ និង​បាន​ដើរ​ចេញពី ក្នុង​បន្ទប់​ឡៅតឿ​នោះ យក​សម្លៀកបំពាក់​ចុះក្រោម នៅសល់តែ​យុវជន​នោះ​កំពុង​ស្លៀកខោ ហើយ​ស្រប ពេលនោះ​ម្ដាយ​របស់​នាង​បាន ទៅដល់​មានការ​សង្ស័យ​ពី​ទឹកមុខ​កូនស្រី ក៏បាន​ឡើងទៅ​មើល​លើ​បន្ទប់ ឡៅតឿ ហើយ​បានឃើញ​យុវជន នោះ​កំពុង​ស្លៀកខោ ក៏បាន​ហៅ​ឲ្យ​ប្ដី​គាត់​ទៅ​មើល​និង ប្ដឹង​ឲ្យ​នគរបាល​ចាប់ ខ្លួន​យុវជន​នោះ​ចោទប្រកាន់​ពីបទ​រំលោភ​សេព​សន្ធ​វៈ​កូនស្រី​គាត់ ។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សាកសួរ​និង​ក៍សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​បន្ត​៕

3

Related Articles

Back to top button
Close
Close