ពីថ្ងៃនេះដល់ថ្ងៃទី០៦វិច្ឆិកា ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់មាត់សមុទ្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ វិច្ឆិកា ២០១៦) ៖ តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ឯរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺនិងខេត្តតាកែវ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។
ចំណែកខេត្តចំនួន១៥ទៀតរួមមាន៖ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង ខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ វិច្ឆិកា ២០១៦ ។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចេញផ្សាយកាលពីថ្ងៃទី៣១ ធ្នូ ២០១៦ ៕