យុវ​ជន​ម្នាក់ ​បើក​រថ​យន្ត​ បុករះ​ម៉ូតូ ​និង​រ៉ឺម៉ក​កង់បី​ខ្ទេច​ ៦គ្​រឿង រ​បួសធ្ងន់​ស្រាល​៥​នាក់

ភ្នំ​ពេ​ញ ៖ កាលពីវេ​លាម៉ោ​ង ២​២​ និង៣​០ នា​ទី យ​ប់ថ្ងៃ​ទី១៥​ ខែធ្នូ​ យុវ​ជន​ម្នាក់​​បាន​​​​​បើ​​ក​រ​​ថ​យន្ត​​ ​​​យ៉ា​ង​​លឿន​​រេចង្កូត​​បុក​ ​រះ​​​ម៉ូតូ​​​​៥​​​​គ្រឿង​ ​ចតស្ងៀ​ម​​ ស្ថិត​​នៅ​តាម​បណ្តោយផ្លូ​វលេ​ខ១៣០ ​ក្នុង​សង្កាត់​ផ្សារ​កណ្តាលទី​២ ខណ្ឌដូ​នពេ​ញ ​បណ្តាលឲ្យ​​រ​ង​កា​រ​ខូច​​ខាតទាំ​ងស្រុង ​ហើយ រ​ថយ​ន្ត​ព្យាយា​ម ​បើក​​រ​ត់​​​រ​​យ៉ែ​​​ថ​យ​ក្រោយ ​បុករ៉ឺម៉ក​កង់បី​ 1​​គ្រឿង​​ទៀត បណ្តាល​ឲ្យមនុ​ស្ស៥​នាក់​ រងរបួសធ្ងន់ស្រាល​។

Pheak-01331សាក្សីនៅក ​ន្លែ​ង​កើតហេ​តុ ​បានឲ្យដឹងថា​ មុនពេ​លកើតហេ​តុ គេឃើញ ​យុវ​ជន​​​ម្នា​ក់​មិន​ស្គាល់​ ​អត្ត​សញ្ញា​ណ​វ័យ​ប្រហែ​ល​ ជា​ង២០ឆ្នាំ ​ស្ថិត​ក្នុងសភាព​ស្រវឹង​ស្រាបាន​បើកប​រ រថ​យន្ត​​មួយ​គ្រឿង ​ម៉ាកRa​v4 ពណ៌ទឹកប្រា​ក់ ​ពាក់ស្លា​កលេ​ខ ​ភ្នំ​ពេញ ​2Q-1738​ ធ្វើដំ​ណើរតាម បណ្តោយ ​ផ្លូវ​លេខ១​៣០​ ក្នុង​ទិស​ដៅពី​លិចទៅ​កើត ​យ៉ាងលឿ​ន លុះដ​ល់ចំ​ណុចកើ​តហេតុ ​បាន​រេចង្កូត​បុករះ​ម៉ូតូចំ​នួន ៥​គ្រឿង ​រង​ ការ​ខូចខា​តទាំងស្រុ​ង ដោ​យទី១​ ម៉ាក​សង់កូ​រ៉េ ព​ណ៌ក្រ​ហម ​គ្មានស្លា​កលេខ ​ទី២​ម៉ាកវី​វ៉ា ពណ៌​ក្រហម​ ទី៣​ ម៉ាក​មីអូ ព​ណ៌ក្រ​ហម ​លាយ ​ខ្មៅ ទី​៤ ​ម៉ាកសេ​១២៥ ​សេរី​២០១២ ​ពណ៌ខ្មៅ​ ពា​ក់ស្លាកលេ​ខ ន​គរបាល ​និង​ទី៥ ​ម៉ូតូអា​ត្រៃ ប្រ​ភេទម៉ូតូធុ​នធំ​ ពណ៌ខ្មៅ។​

ប្រភ​ពដដែល​បន្ត​ថា​ ក្រោយ​ពីបុក​រះ​ម៉ូតូទាំង​៥គ្រឿ​ង រួ​ចម​ករថយន្ត​បង្កបើ​កបួ​ងច​ង្កូត រថ​យ​ន្តគេច​ចេញ​ពីកន្លែងកើ​តហេ​តុ បំ​ណង ​គេច​ខ្លូនក៏​ជ្រុលល្បឿន​ ទៅបុ​ករ៉ឺម៉​កកង់​បីមួ​យគ្រឿង​ ដែល​កំពុងបើ​កប​រតាមផ្លូ​វ​១៣០ ​បណ្តាលឲ្យ​ជន​ជាតិ ​បរទេស​ពីរ​នាក់ ​ដែលរួ​ម ​ដំណើរ​លើ រ៉ឺ​ម៉ក​កង់បី​ត្រូវរ​ងរ​បួសធ្ង​ន់ធ្ងរ ​ហើយម្ចា​ស់ក​ង់បី ​និងប្រ​ជាពលរ​ដ្ឋពី​រនាក់ ​ផ្សេងទៀ​ត ​ក៏ត្រូវ​រង​របួស​ស្រាលផ​ងដែ​រ។

​ ក្រោយកើ​តហេ​តុ រ​ថយន្តប​ង្ករ​យ៉ែថយ​ក្រោយ​កិនម៉ូតូ​ ហើយបើ​ករត់គេ​ចខ្លួ​នពេញ ​ក្នុង​ភូមិ​សាស្ត្រ ​ខណ្ឌដូ​នពេញ​ ប៉ុន្តែ​ត្រូវប្រ​ជាពលរ​ដ្ឋ ​និង​អ្នកដំ​ណើរ ​បានស​ហការ​ ជាមួយ​ស​មត្ថ​កិ​ច្ច​ ​មូល​ដ្ឋាន ​ដេញពួ​នស្ទា​ក់គ្រប់​ច្រកល្ហ​កព័ទ្ធ​ចាប់ ​រថយ​ន្តប​ង្កហេ​តុ ខាង​លើបា​ននៅចំ​ណុច ​ផ្លូវ​ព្រះមុ​ន្នីវ​ង្សកែង​ផ្លូវស​ហព័ន្ធ​រុស្ស៊ី ​ក្នុងស​ង្កាត់ស្រះ​ចត ខ​ណ្ឌដូ​នពេញ ។​

ក្នុងហេ​តុការ​ណ៍នេះ ​អ្នករ​ងរ​បួសស​រុបចំនួន​៥នាក់​ ពីរ​នាក់ជា​ជន​ជាតិ​បរ​ទេស ​រងរ​បួស​ធ្ងន់​បាន​រថយន្ត​​សា​មុយ ​មកដឹ​ក​យ​កទៅមន្ទី​រពេទ្យ​ភ្លាមៗ​ និង​មនុស្ស ​បីនាក់​ទៀ​ត​ជាជន​ជាតិ​ខ្មែរ​រង​រ​បួស​ស្រា​ល។

​ចំណែ​ក ​រ​ថយន្ត​បង្កម៉ា​ក ​Rav​4 និ​ងម៉ូតូចំ​នួន៥​គ្រឿងដែ​លរ​ង ​ការ​ខូ​ច​ខា​​ត​ត្រូ​វ​បាន​ស​ម​ត្ថ​កិ​ច្ច​មូ​ល​ដ្ឋា​​ន​ ​ស​ហ​កា​រ​ជាមួ​យ​ ​ន​គ​រ​បា​ល​ជំ​នា​ញ​​​ចុះ​​​វា​ស់​​វែង អូស​យកទៅ​រក្សាទុ​ក ​នៅកា​រិ​​យា​ល័យ​ច​រា​ចរណ៍​ ផ្លូវ​គោករាជធា​នី​ភ្នំពេ​ញ រ​ង់ចាំ​ដោះស្រា​យតាម​ផ្លូវច្បា​ប់។ ​​Cambodia News

Pheak-01351

 

Related Articles

Back to top button
Close
Close